PR

ថ្ងៃទី២៦ សប្ដាហ៍នេះ ក្លឹបវិសាខា ប៉ះក្លឹប អង្គរក្ស តើក្រុម idol មួយណាអាចមានឱកាសឡើងទៅវគ្គជម្រុះជុំទី2

BY
Liny Chan
January 25, 2024
ថ្ងៃទី២៦ សប្ដាហ៍នេះ ក្លឹបវិសាខា ប៉ះក្លឹប អង្គរក្ស តើក្រុម idol មួយណាអាចមានឱកាសឡើងទៅវគ្គជម្រុះជុំទី2

GANZBERG បានបង្កើតព្រឹត្តិការណ៍ជាប្រវិត្តសាស្រ្តដែលបានសហការជាមួយសហពន្ធ័កីឡាបាល់ទះ ធ្វើអោយការប្រកួតមួយនេះមានភាពល្បីរន្ទឺទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានវត្តមាន ៨ក្រុមខ្លាំងៗប៉ះគ្នាក្នុងសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញ ហើយថ្មីៗនេះមានការផ្ទុះនិងចាប់អារម្មណ៍ជាខ្លាំង ដោយមានក្រុមចំនួន ៤បាននាំយកនូវកីឡាករបរទេសខ្លាំងៗចំនួន ១១នាក់ក្នុងនោះមានក្លឹប វិសាខា ក្លឹបបញ្ជាការដ្ធានអង្គរក្ស សមាគមន៍ក្រសួងមហាផ្ទៃ និងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ។

ក្រោយពីការប្រកួតអស់រយះពេល ៥សប្ដាហ៍មកឃើញថា ក្រុមសមាគមន៍បាល់ទះវិសាខា ស្ថិតនៅកំពូលតារាងដោយ ៥ប្រកួតឈ្នះទាំង៥ លទ្ធផលពិន្ទុ១៥ អ្វីដែលកាន់តែអស្ចារ្យ ពិន្ទុបាល់ទះនៅលើពិភពលោកមិនធ្លាប់មាន ឥឡូវនេះមាននៅខ្មែរហើយ គឺពិន្ទុជាប្រវិត្តសាស្រ្ត ៤៣ ទល់ ៤១ រវាងក្លឹបបញ្ជាការដ្ធានអង្គរក្ស និងសមាគមន៍ក្រសួងមហាផ្ទៃ ដោយបបញ្ជាការដ្ធានអង្គរក្ស ៥ប្រកួតឈ្នះទាំង៥ប្រកួតលទ្ធផលពិន្ទុ១៣ និងសមាគមន៍ក្រសួងមហាផ្ទៃ ៥ប្រកួតឈ្នះ ៤ប្រកួត លទ្ធផលពិន្ទុ១៣ ចំណែកកងពលធំអន្តរាគមន៍លេខ៣ និង ក្លឹបស្នងការរាជធានីភ្នំពេញ ៥ប្រកួតឈ្នះ២ប្រកួត លទ្ធផលពិន្ទុ៦ ក្លឹបបាល់ទះខេត្តព្រះសីហនុ ៥ប្រកួតឈ្នះ ១ប្រកួត លទ្ធផលពិន្ទុ៤ សំរាប់ក្រុមស្នងការដ្ឋានខេត្តកណ្តាល និងពោធិ៍សាត់ កាន់តែនៅសល់ឱកាសស្តួចស្តើងបំផុតដើម្បីអាចបន្តដំណើរទៅកាន់ជុំទី២ ខណៈដែលនៅសល់ ២ប្រកួត ចុងក្រោយនៅក្នុងជុំទី១ នៅថ្ងៃទី២៦ ២៧ ខែមករា នៅចុងសប្ដាហ៍នេះ។ សម្រាប់ការប្រកួតជុំទី១ យកក្រុមចំនួន៦ ក្នុងចំណោម ៨ក្រុម ដែលត្រូវឡើងទៅកាន់ជុំទី២ ដោយត្រូវប៉ះគ្នាវិលជុំដដែល ដើម្បីប្រកួតប្រជែងបន្តក្នុងការស្វែងរកក្រុមខ្លាំងចំនួន៤ ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិង ២ក្រុមទៅកាន់វគ្គផ្តាព្រ័ត្រ។

អស្ចារ្យមែនទែន ដែលក្រុមហ៊ុន GANZBERG និងសហពន្ធ័បាល់ទះ បានចាប់ដៃគ្នាបង្កើតព្រឹត្តិការណ៍តេជោលីគ នេះឡើងដែលបានផ្ដលឱកាសអោយយុវជនបានបញ្ចេញសមត្ថភាព ហើយជាលើកទី១ ដែលការប្រកួតតេជោលីគ ត្រូវបានទទួលស្គាល់ដោយសហពន្ធ័បាល់ទះពិភពលោក ធ្វើអោយវិស័យបាល់ទះអាចឈានមកដល់ចំនុចនេះ ដូចច្នេះដើម្បីជំរុញអោយវិស័យកីឡាបាល់ទះមួយនេះកាន់តែរីកចម្រើន តោះទៅមើលបាល់ទះជួយ share like ដើម្បីលើកទឹកចិត្តយុវជនយើង។
GANZBERG ស្រលាញ់បាល់ទះ GANZBERG បាល់ទះ។

Share This Post: