PR

GANZBERG លេងឈុតធំ រៀបចំឆាកយ៉ាងធំសម្បើមលំដាប់អន្តរជាតិ ត្រៀមប្រគំតន្រ្តីដ៏អស្ចារ្យនៅថ្ងៃស្អែកនេះ

BY
Liny Chan
January 26, 2024
GANZBERG លេងឈុតធំ រៀបចំឆាកយ៉ាងធំសម្បើមលំដាប់អន្តរជាតិ ត្រៀមប្រគំតន្រ្តីដ៏អស្ចារ្យនៅថ្ងៃស្អែកនេះ

នៅថ្ងៃទី ២៧ ខែកមរា ឆ្នាំ២០២៤នេះ GANZBERG បានរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យលំដាប់អន្តរជាតិ ដែលនាំយកមកកំពូលតារាចម្រៀង K POP លំដាប់អន្តរជាតិ លោក Rain និងកញ្ញា HyunA និងកំពូលតារាចម្រៀងលំដាប់ប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រាន់តែការរៀបចំឆាកយ៉ាងធំសម្បើមល្អឥតខ្ចោះ ប្រកបដោយប្រព័ន្ធសុវត្តិភាពខ្ពស់ស្តង់ដារអន្តរជាតិ គឺចំណាយរយៈពេល ២សប្តាហ៍ ជាពិសេសសម្រាប់ប្រព័ន្ធ Sound កម្រិតអន្តរជាតិ JBL ជាង ១០០គ្រាប់ ជាបច្ចេកវិទ្យាចុងក្រោយរបស់ USA ដែលមិនធ្លាប់មាននៅប្រទេសខ្មែរ។

GANZBERG Super Idol Concert ជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិធំអស្ចារ្យជាងគេដែលនាំមក តារា K-pop Idol ដល់ទៅពីររូបមកសម្តែងលើឆាកតែមួយ លើសពីនេះទៅទៀតការលក់សំបុត្រក៏បានអស់មុនកាលកំណត់ផងដែរ។

GANZBERG នឹងនាំយកនូវកំពូលតារាចម្រៀងអន្តរជាតិជាច្រើនរូបទៀត ដើម្បីមកសម្តែងជូនប្រជាពលរដ្ឋខ្មែរទស្សនាកម្សាន្ត និងចូលរួមលើកស្ទួយវិស៍យទេសចរណ៍ផងដែរ៕

Share This Post: