ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ ចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាង ៥,៦ម៉ឺនដុល្លារ

BY
Khmerpress
January 27, 2024
ប៉ូលិសថៃ ចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាង ៥,៦ម៉ឺនដុល្លារ

ថៃ៖ ប៉ូលិសជំនាញថៃបានចុះបង្រ្កាបករណីលក់ម្សៅរ៉តឌីក្លែងក្លាយទ្រង់ទ្រាយធំមួយដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២លានបាត (៥៦,១៣២ដុល្លារ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Thai Press ។ ក្រុមជនសង្ស័យទាំងនោះរួមមាន លោក Kriengkrai អាយុ ៣១ឆ្នាំ កញ្ញា Natharika អាយុ ២៥ឆ្នាំ កញ្ញា Patcharee អាយុ ៤១ឆ្នាំ លោក Phiphob អាយុ ៤៦ឆ្នាំ និងអ្នកស្រី Phonthip អាយុ ៣២ឆ្នាំ។

នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរផលិតផលក្លែងក្លាយខាងលើនេះ ប៉ូលិសជំនាញថាបានរឹបអូសវត្ថុតាងបានជាច្រើនដូចជា ម្សៅរ៉តឌីដែលជាផលិតផលក្លែងក្លាយចំនួន ៣៣,៤០៥កញ្ចប់ សំបកកញ្ចប់សម្រាប់ច្រកម្សៅរ៉តឌីចំនួន ៣០,៨៤០កញ្ចប់ ប្រអប់សម្រាប់ដាក់ម្សៅរ៉តឌីក្លែងក្លាយចំនួន ៣,៣៦៧ប្រអប់ ម៉ាស៊ីនសម្រាប់អ៊ុតបិទកញ្ចប់ម្សៅរ៉តឌីចំនួន ២៣ និងម្សៅដែលជាសារធាតុញៀនសម្រាប់យកទៅលាយធ្វើជាម្សៅរ៉តឌីចំ​នួន ១,៧៦៨កញ្ចប់ដែលមានទម្ងន់សរុបចំ​នួន ៥គីឡូក្រាម។

សូមបញ្ជាក់ជូនថា កន្លែងផលិតម្សៅរ៉តឌីក្លែងក្លាយខាងលើនេះគឺមានទីតាំងផ្សេងៗគ្នាដូចជានៅក្នុងទីក្រុងបាងកក ខេត្តណុនថាបុរី និងខេត្តព្រះនគរស៊ីអយុធ្យា ហើយគិតត្រឹមពេលនេះប៉ូលិសថៃកំពុងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការដើម្បីទទួលទោសតាមផ្លូវច្បាប់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

 

Share This Post: