ព័ត៌មានអន្តរជាតិ

ប្រព័ន្ធប្រតិបត្តិការ iOS 18 នឹងក្លាយជាកំណែអាប់ដេត«ដ៏ធំបំផុត» ក្នុងប្រវត្តិសាស្រ្ត iPhone

BY
Khmerpress
January 29, 2024
ប្រព័ន្ធប្រតិបត្តិការ iOS 18 នឹងក្លាយជាកំណែអាប់ដេត«ដ៏ធំបំផុត» ក្នុងប្រវត្តិសាស្រ្ត iPhone

(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ប្រព័ន្ធប្រត្តិបត្តិការ iOS 18 ថ្មីរបស់ Apple ដែលត្រៀមប្រកាសបង្ហាញជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងក្លាយជាកំណែអាប់ដេតដ៏ធំបំផុតជាប្រវត្តិសាស្រ្ត។ iOS 18 ថ្មីនេះត្រូវបានគេរំពឹងថា នឹងចេញមកជាមួយនឹងមុខងារ AI ជាលើកដំបូងរួមទាំងការគាំទ្រសមត្ថភាពផ្ញើសារ RCS រវាង iPhone និង Android និងការកែលម្អមុខងារ Siri ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ខាងក្រោមនេះគឺជាមុខងារសំខាន់ៗ និងការកែលម្អមួយចំនួនដែលត្រូវបានគេរំពឹងទុកថា នឹងចេញមកជាមួយនឹងកំណែ iOS 18 ថ្មីរួមមាន៖

1. RCS Support: ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបន្ថែមការគាំទ្រស្តង់ដារផ្ញើសារ Rich Communication Services (RCS) ទៅកាន់ iPhone ក្នុងឆ្នាំ២០២៤។ ការសម្រេចចិត្តនេះ គឺជាផ្លាស់ប្តូរដ៏ធំសម្រាប់ Apple ព្រោះថា RCS បច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយទូរស័ព្ទ Android ភាគច្រើន ហើយផ្តល់នូវមុខងារដូចជា ការអ៊ិនគ្រីប បង្ហាញពេលវេលាផ្ញើសារ និងពេលវេលាអានសារ និងការចែករំលែករូបភាព និងវីដេអូ ដែលមានកម្រិតគុណភាពខ្ពស់ (higher resolution)។
2. Smarter Siri: ប្រព័ន្ធប្រតិបត្តិការ iOS 18 ថ្មី ត្រូវបានគេរំពឹងថា នឹងបំពាក់ដោយបច្ចេកវិទ្យា AI ជំនាន់ថ្មី ដែលនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសចូលប្រើ Siri និងកម្មវិធី Apple ផ្សេងទៀតដូចជា Apple Music, Pages, Keynote និង Xcode កាន់តែងាយស្រួលជាងមុន។
3. AI-derived features: Apple ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើការលើការបញ្ចូលមុខងារ AI-derived ចូលទៅក្នុង iPhone ខណៈដែលមុខងារនេះនឹងផ្តល់ជាពិសេសសម្រាប់ Gaming ដែលធ្វើឱ្យការលេងហ្គេមរបស់ពួកគេកាន់អស្ចារ្យជាងមុនជាមួយនឹងមុខងារធ្វើការផ្លាស់ប្តូរទៅសុំជំនួយពី AI។ មិនត្រឹមត្រឹមតែប៉ុណ្ណោះមុខងារ AI ថ្មីនេះ នឹងអាចជួយការងារប្រចាំថ្ងៃបានជាច្រើនយ៉ាងដូចជា ការសរសេរអត្ថបទ បង្កើតស្លាយធ្វើបទបង្ហាញ បង្កើតកូដ កំណត់កម្មវិធីចាក់តន្ត្រីដោយស្វ័យប្រវត្តិ និងចូលទៅជំនួសនៅក្នុងមុខងារជាច្រើនផ្សេងទៀត។

គួរជម្រាបដែរថា មុខងារទាំងបីខាងលើនេះ គឺជាការរំពឹងទុករបស់អ្នកវិភាគដ៏ល្បីលោក Mark Gurman ខណៈមុខងារលម្អិតជាក់លាក់ Apple នៅមិនទាន់មានការចេញផ្សាយជាសាធារណៈនៅឡើយនោះទេ។ ជុំវិញពេលវេលាប្រកាសចេញ iOS 18 ថ្មី ចំពោះ Beta ដំបូងសម្រាប់ Developers ត្រូវបានគេរំពឹងថា នឹងចេញផ្សាយក្នុងអំឡុងពេលព្រឹត្តិការណ៍ WWDC ដ៏ធំរបស់ Apple ក្នុងខែមិថុនា ចំណែកឯកំណែសម្រេចចុងក្រោយដែលនឹងដាក់ឱ្យធ្វើបច្ចុប្បន្នភាពជាសាធារណៈ គ្រោងនឹងចេញផ្សាយនៅក្នុងកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

យ៉ាងណាមិញប្រសិនបើការរំពឹងទុកនេះ ក្លាយជាការពិតនោះ iOS 18 នឹងក្លាយជាកំណែធ្វើបច្ចុប្បន្នភាពដ៏ធំបំផុតមិនធ្លាប់មាននៅលើ iPhone៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: