PR

GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើឲ្យកក្រើក “តេជោលីគ” រដូវកាល2023-2024

BY
Liny Chan
February 8, 2024
GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើឲ្យកក្រើក “តេជោលីគ” រដូវកាល2023-2024

បើកទំព័រដើមឆ្នាំ2024 ភ្លាម ក្រុមហ៊ុន GANZBERG សហការណ៍ជាមួយសហព័ន្ធកីឡាបាល់ទះ ធ្វើអោយវិស័យកីឡាមួយនេះកក្រើកផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងខ្លាទាំងក្នុងប្រទេសនិងក្រៅប្រទេស ដោយការប្រកួតគិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សរុបទាំងអស់មាន ១៥ក្រកួត ដោយមាន ៨ក្លឹបបានចូលរួមការប្រកួតបែងចែកជា ២វគ្គ គឺវគ្គជម្រុះជុំទី១ ជាវគ្គសន្សំពិន្ទុ ឈានចូលវគ្គជម្រុះជុំទី២ យក៦ក្រុម បន្តជម្រុះយក ៤ក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យក ២ក្រុម ដើម្បីទៅវគ្គផ្ដាច់ព្រ័ត្រដោយគិតត្រឹមពេលនេះ ដល់វគ្គជម្រុះជុំទី២ និង ១១ប្រកួត ជាវគ្គធ្វើអោយក្រុមទាំង៦ មានភាពតានតឹង ដើម្បីដណ្ដើមពិន្ទុឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ថ្មីៗនេះ GANZBERG និងសហព័ន្ធកីឡាបាល់ទះ បានធ្វើអោយការប្រកួត “តេជោលីគ” រដូវកាល២០២៣-២០២៤ ត្រូវបានទទួលស្គាល់ដោយសហពន្ធ័កីឡាបាល់ទះពិភពលោក ដែលជាជ្រុងមួយបញ្ជាក់បានថា ពិភពទទួលស្គាល់នូវសម្ថភាពដ៏អស្ចារ្យរបស់កីឡាករខ្មែរ។ បើក្រឡែកមកមើលការប្រកួត “តេជោលីគ” តាមការវិភាគរបស់គ្រូអាជីព និងហ្វេនៗកីឡាបាល់ទះ សំរាប់ ២ក្រុមនេះអាចមានឱកាសឡើងទៅវគ្គផា្ដច់ព្រ័ត្រ គឺសមាគមក្លឹបវិសាខា និងក្លឹបបញ្ជាការដ្ធានអង្គរក្ស អាចជាក្រុមដែលប្រឈមមុខគ្នានៅថ្ងៃទី១៨ ខាងមុខនេះ។

ដោយសមាគមក្លឹបវិសាខា ជាក្រុមដែលលេចធ្លោ និងកំពុងឈានមុខគេមិនដែលចាញ់សម្បីតែសិត គឺ ១១ប្រកួតឈ្នះទាំង ១១ក្រកួត ដោយមាន ៣៣ពិន្ទុ និងក្រុមដែលកំពុងបន្តតាមពីក្រោយ គឺក្លឹបបញ្ជាការដ្ធានអង្គរក្ស ២៦ពិន្ទុ សមាគមក្រសួងមហាផ្ទៃមាន ២១ពិន្ទុ ស្នងការរាជធានីភ្នំពេញ ១៧ ក្លឹបស្នងការនគរបាលខេត្តពោធិ៍សាត់ ១១ពិន្ទុ និងចុងក្រោយ កងពលធំអន្តរាគមន៍លេខ៣ មាន៨ពិន្ទុ។

វិស័យកីឡាបាល់ទះ កាន់តែបោះជំហានទៅមុខធ្វើអោយកីឡាករកាន់តែមានកម្លំាងចិត្តក្នុងការហ្វឹកហាត់ បន្តឆ្ពោះទៅមុខរួមគ្នាដើម្បីសម្រួចយកមេដាយមាស SEA GAME 2025 នៅប្រទេសថៃជូនជាតិមាតុភូមិខ្មែរ ដែលទាំងអស់នេះមានការជ្រុំជ្រែងយ៉ាងខ្លាំងពីក្រុមហ៊ុន GANZBERG ជាក្រុមហ៊ុនដ៏ធំដែលតែងតែលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទមានទាំងបាល់ទះ បាល់ទាត់ ព្រមទំាងប្រដាល់គុនខ្មែរ។ល។

GANZBERG ស្រលាញ់បាល់ទះ តោះណាត់ពួកម៉ាកល្អទៅមើលបាល់ទះទាំងអស់គ្នា និងរួមគ្នា share ចែករំលែកលើកទឹកចិត្តអោយកីឡាករបន្តការប្រឹងប្រែងអោយវិស័័យកីឡាបាល់ទះមួយនេះអភិវឌ្ឍថែមទៀត៕

Share This Post: