PR

តស់ណាត់ពួកម៉ាកល្អ បងប្អូនល្អ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ ទៅមើលការប្រគំតន្ត្រីខ្នាតធំរបស់ GANZBERG

BY
Liny Chan
February 14, 2024
តស់ណាត់ពួកម៉ាកល្អ បងប្អូនល្អ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់  ទៅមើលការប្រគំតន្ត្រីខ្នាតធំរបស់ GANZBERG

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវានៃសេចក្តីស្រលាញ់ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំលំដាប់ស្តង់ដារខ្ពស់ ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេសនៅក្នុងផលិតកម្មរស្មីហង្សមាស។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដ៏ធំអស្ចារ្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងបរិវេនសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ តោះចាំអីទៀត! ណាត់ពួកម៉ាកល្អ បងប្អូនល្អ និងក្រុមគ្រួសារជាទីស្រលាញ់ ជាពិសេសមនុស្សដែលយើងស្រលាញ់ទៅទទួលយកទស្សនីយភាពនៅពីមុខឆាកដ៏ធំ-ទំនើបលំដាប់ស្តង់ដារខ្ពស់ និងបានជួបផ្ទាល់ជាមួយនឹងកំពូលតារាចម្រៀងដែលជា IDOL របស់លោកអ្នក។

GANZBERG សូមជូនពរអ្នកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ពោរពេញដោយក្តីស្រលាញ់ ភាពកក់ក្តៅ និងពេលវេលាដ៏ស្និទ្ធស្នាលជាមួយមនុស្សពិសេសរបស់អ្នក។

GANZBERG ស្រលាញ់តន្ត្រី និងចូលរួមលើកស្ទួយវិស័យទេសចរណ៍!
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: