PR

GANZBERG ស្រលាញ់បាល់ទះត្រៀមបង្ហាញអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល២០២៣-២០២៤ ឆាប់ៗនេះ……..

BY
Liny Chan
February 17, 2024
GANZBERG ស្រលាញ់បាល់ទះត្រៀមបង្ហាញអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល២០២៣-២០២៤ ឆាប់ៗនេះ……..

ក្រុមហ៊ុនGANZBERG នឹងសហព័ន្ធបាល់ទះកម្ពុជាចាប់ដៃគ្នាបង្កើតមហាព្រឹត្តិការណ៍ “តេជោលីគ” រដូវកាល ២០២៣-២០២៤ លើកនេះធ្វើអោយវិស័យបាល់ទះកាន់តែលេចធ្លោ ត្រូវបានទទួលស្គាល់ទំាងលីគថ្នាក់ជាតិនិងអន្តរជាតិ ។

ដោយវគ្គជម្រុះជុំទី២ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ២០២៤ បានរកឃើញក្រុមខ្លំាងទំាង៤ ដែលទីបំផុតក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស អាចបំបែកកំណត់ត្រា មិនអោយសមាគមបាល់ទះវិសាខាឈ្នះ ៣សិតទល់នឹង០ ទៀតទេក្នុងពានរង្វាន់បាល់ទះ “តេជោលីគ” ក៏ប៉ុន្តែចប់ការប្រកួត សមាគមបាល់ទះវិសាខា បានយកឈ្នះទៅលើក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ក្នុងលទ្ធផល ៣សិតទល់នឹង២ ចំណែក២ក្រុមទៀត គឺសមាគមបាល់ទះក្រសួងមហាផ្ទៃ និងក្លឹបកីឡាបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ សំរាប់ក្រុមទំាង៤នេះ នឹងបន្តឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ២០២៤ ដោយក្រុមលេខ១ ត្រូវប៉ះជាមួយក្រុមលេខ៤ ក្រុមលេខ២ ប៉ះគ្នាជាមួយក្រុមលេខ៣ ដែលជាវគ្គស្វិតស្វាញបំផុត ចំណែកវគ្គ Final ដែលជាវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនិងថ្ងៃអាទិត្យ ក្រុមចាញ់ត្រូវប៉ះក្រុមចាញ់ដើម្បីយកលេខ៣ ក្រុមឈ្នះប៉ះក្រុមឈ្នះដណ្ដើមយកលេខ១ និង លេខ២ ដែលការប្រកួតចាប់ពីម៉ោង ៣:០០ នាទីរសៀលតទៅ ។

មិនសសើរមិនបានទេ ដែលគ្រប់ព្រឹត្តិការណ៍ធំៗតែងតែមានវត្តមានក្រុមហ៊ុនដ៏ធំ GANZBERG ចូលរួមលើកស្ទួយ ជាក់ស្ដែងការប្រកួតបាល់ទះ “តេជោលីគ” រដូវកាល២០២៣-២០២៤ នេះមិនត្រឹមតែកក្រើកក្នុងប្រទេសទេ ថែមទំាងកក្រើកលីគនៅក្រៅប្រទេសទៀត GANZBERG ស្រលាញ់បាល់ទះ GANZBERG លើកស្ទួយវិស័យបាល់ទះឡើងដល់កម្រិតពិភពលោក។

តោះត្រៀមខ្លួនជួប Idol ហើយ ឬនៅ? សម្រាប់វគ្គផ្ដាច់ព្រ័ត្រជុំចុងក្រោយសប្ដាហ៍នេះ តើក្រុមមួយណាអាចទម្លុះសំណាញ់មេឃា ក្លាយជាអធិរាជម្ចាស់ពាន «តេជោលីគ» រដូវកាល ២០២៣-២០២៤ នេះបាន ? កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ និង share ចែករំលែក ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទះ ចូលរួមលើកទឹកចិត្តដល់កីឡាករ ធ្វើអោយវិស័យមួយនេះកាន់តែបោះជំហានទៅមុខ ដើម្បីឆ្ពុះទៅដណ្ដើមមេដៃស៊ីហ្គេមឆ្នាំ២០២៥ ខាងមុខនៅប្រទេសថៃ៕

Share This Post: