PR

ដឹងតែកក្រើកគុនខ្មែរម្តងទៀត GANZBERG IDOL KUN KHMER បង្ហាញខ្លួនជាថ្មីនៅលើបរិវេណដីឡូត៍ ខណ្ឌកំបូល

BY
Liny Chan
February 21, 2024
ដឹងតែកក្រើកគុនខ្មែរម្តងទៀត GANZBERG IDOL KUN KHMER បង្ហាញខ្លួនជាថ្មីនៅលើបរិវេណដីឡូត៍ ខណ្ឌកំបូល

ភ្នំពេញ៖ កាលពីពេលថ្មីនេះមានដំណឹងលិចឮថា GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ នៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ កម្មវីធីនេះដែរ គឺជាការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER ។

រហូតមកដល់ពេលនេះកីឡាករខ្មែរផ្លូវការ ២រូបបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងប្រាក់លាន គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង កីឡាករ រិទ្ធី ចាន់ណា ចំណែកកីឡាករ ២រូបទៀត តើជាកីឡាកររូបណា? ចំពោះជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិ ដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER នោះគឺ កីឡាករ ពេជ្រ សម្បត្តិ និង លន បញ្ញា។

GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើlអស់អ្នកគាំទ្រមកចូលរួមទស្សនា ផ្អើលអស់ឋានទាំង៣ ជាក់ជាមិនខាន។ គួបញ្ជាក់ផងដែរថាកម្មវិធី GANZBERG IDOL KUN KHMER និងធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG ស្រលាញ់គុនខ្មែរ!
សូមពិសារដោយការទទួលខុសត្រូវ!

Share This Post: