PR

ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER

BY
Liny Chan
February 27, 2024
ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER

ភ្នំពេញ៖ ការវិលត្រឡប់មកវិញនៃកម្មវិធី GANZBERG IDOL KUN KHMER កាន់តែកក្រើក កាន់តែធំ ដែលជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនាខាងមុខនេះ កម្មវីធីនេះដែរ គឺជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER ។

រហូតមកដល់ពេលនេះកីឡាករខ្មែរផ្លូវការ ៤ រូបបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង កីឡាករ រិទ្ធី ចាន់ណា កីឡាករ ណង សាវ និង កីឡាករ ប៊ុន សុធា តើកីឡាករគុនខ្មែររូបណានិងក្លាយជាម្ចាស់ខ្សែរក្រវ៉ាត និងប្រាក់លានពី GANZBERG IDOL KUN KHMER? ។

អ្វីដែលរឹតតែអស្ចារ្យនោះ ក៏មានជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER ផងដែរ ក្នុងនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករមកពីសាធារណរដ្ឋបារាំង Florent Louis Joseph កីឡាករ លន បញ្ញា ប៉ះជាមួយកីឡាករពីសាធារណរដ្ឋបារាំង Oumar Bathily និងកីឡាករគូអន្តរជាតិមួយរូបមកពី សាធារណរដ្ឋបារាំងឈ្មោះ Omar Samb និងជួបជាមួយកីឡាករមកពីសាធារណរដ្ឋតួកគីឈ្មោះ Adem Kabak។

កម្មវិធី GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើលអស់អ្នកគាំទ្រមកចូលរួមទស្សនាផ្អើលអស់ឋានទាំង៣ ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា កម្មវិធី GANZBERG IDOL KUN KHMER នឹងធ្វើឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG ស្រលាញ់គុនខ្មែរ!
 
សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: