បច្ចេកវិទ្យា

OPPO Reno11 | Reno11 Pro | Reno11 F មានលក្ខណៈខុសប្លែកគ្នាអ្វីខ្លះ?

BY
Liny Chan
February 27, 2024
OPPO Reno11 | Reno11 Pro | Reno11 F មានលក្ខណៈខុសប្លែកគ្នាអ្វីខ្លះ?

រាល់ពេលឮដល់ត្រកូល OPPO Reno Series យើងទាំងអស់គ្នាស្រមៃនឹកដល់ប្រព័ន្ធកាមេរ៉ាថតរូបស្អាត មិនថាថតពេលថ្ងៃឬពេលយប់ ការថតប្លង់ទូលាយ ការថតរូបបែប Portrait យ៉ាងស្រស់ស្អាតជាមួយគុណភាពមិនចាញ់កាមេរ៉ាអាជីពនោះទេ ជាហេតុដែល OPPO បានហៅ Reno Series នេះថាជា “អ្នកជំនាញ Portrait” ។

លើកនេះ OPPO បានបញ្ចេញ Reno11 Series 5G បងប្អូនទាំង 3 នាក់រួមមាន Reno11, Reno11 Pro និង Reno11 F ដែលមានតម្លៃខ្លួនក្នុងកម្រិតផ្សេងគ្នា តែមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន។ តោះ! គួរអានអត្ថបទនេះជាមុនសិន ដើម្បីងាយស្រួលសម្រេចចិត្តមួយណាជាជម្រើសល្អរបស់អ្នក ៖

ជាដំបូងសុំលើកយកចំណុចស្រដៀងគ្នារបស់ Reno11, Reno11 Pro និង Reno11 F ៖
• អេក្រង់ប្រភេទ AMOLEDD ទំហំ 6.7” មានល្បឿនបង្ហាញដល់ទៅ 120Hz និងគាំទ្រការបង្ហាញពណ៍រូបភាពបាន 10-bit HDR10+
• កាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់ទំហំ 32MP និងអាចថតវីដេអូដល់កម្រិត 4K ទាំងនៅលើកាមេរ៉ាមុខនិងក្រោយ
• Reno11 & Reno11 F មានថាមពលថ្ម 5000mAh និងគាំទ្របច្ចេកវិទ្យាសាកថ្ម 67W SUPERVOOC។ ចំណែក Reno11 Pro មានថាមពលថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យាសាកថ្ម 80W SUPERVOOC
• ដំណើការដោយ ColorOS 14 ដែលនាំមកនូវមុខងារពិសេសៗមួយចំនួនដូចជា៖ Smart Image Matting, Smart Touch, File Dock និង LinkBoost

ហើយខាងក្រោមនេះជាចំណុចខុសគ្នារវាង OPPO Reno11, Reno11 Pro និង Reno11 F :
Reno11 តម្លៃ $449

• កាមេរ៉ាមេទំហំ 50MP ប្រើប្រាស់សេនស័រ Sony LYT600 ទប់លំនឹងដោយបច្ចេកវិទ្យា OIS ។ កាមេរ៉ាទី2 ទំហំ 32MP ជាលេន Telephoto Portrait បំពាក់ជាមួយសេនស័រ Sony IMX709 ។ កាមេរ៉ាទី3 ទំហំ 8MP ជាលេន Ultra-wide ទំហំ 8MP ប្រើប្រាស់នូវសេនស័រ Sony IMX355 ដែលលេននេះគឺប្រើប្រាស់សម្រាប់ការថតរូបភាពបែបមុំទូលាយមានកម្រិត 112°
• ដំណើរការដោយ Chipset MediaTek Dimensity 7050 5G ជាមួយ RAM 12GB អាចបន្ថែមបាន 12GB និងទំហំផ្ទុក 256GB
• មានកម្រាស់ 7.99mm និងទម្ងន់ 182g ជាមួយជម្រើស 2 ពណ៌គឺ Wave Green និង Rock Grey

Reno11 Pro តម្លៃ $599
• កាមេរ៉ាមេ AI Portrait ទំហំ 50MP ប្រើប្រាស់សេនស័រ Sony IMX890 ទប់លំនឹងដោយបច្ចេកវិទ្យា OIS។ កាមេរ៉ាទី2 ទំហំ 32MP ជាលេន Telephoto Portrait ប្រើប្រាស់សេនស័រ Sony IMX709 ។ ចំពោះគ្រាប់ទី3 មានទំហំ 8MP ប្រើប្រាស់សេនស័រ IMX355 ជាប្រភេទលេន Ultrawide
• ដំណើរការដោយ Chipset MediaTek Dimensity 8200 ជាមួយ RAM 12GB អាចបន្ថែមបាន 12GB និងទំហំផ្ទុក 512GB
• មានកម្រាស់ 5.59mm និងទម្ងន់ 181g ជាមួយជម្រើស 2 ពណ៍គឺ Pearl White និង Rock Grey

Reno11 F តម្លៃ $339
• កាមេរ៉ាមេទំហំ 64MP ជាសេនស័រ OV64B ចំណែកគ្រាប់ទី2 ទំហំ 8MP ប្រើប្រាស់ Sony IMX355 Ultra-wide-angle ខណៈគ្រាប់ទី3 មានទំហំ 2MP ជាលេន Macro
• ដំណើរការដោយ Chipset MediaTek Dimensity 7050 5G ជាមួយ RAM 8G អាចបន្ថែមបាន 8GB និងទំហំផ្ទុក 256GB
• បច្ចេកវិទ្យាការពារទឹក និងធូលី IP65 អាចឲ្យអ្នកប្រើប្រាស់នៅក្នុងស្ថានភាពដីហុយខ្លាំង និងភ្លៀងបានដោយគ្មានការបារម្ភ
• មានកម្រាស់ 7.54mm និងទម្ងន់ 178g ជាមួយជម្រើស 2 ពណ៌ Ocean Blue និង Palm Green

OPPO បើកទទួលកក់ទុក Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 រហូតដល់ថ្ងៃទី 02 មីនា 2024 នៅតាមបណ្តាហាងលក់ទូរស័ព្ទដោយមានការថែមជូនដូចខាងក្រោម៖

Reno11 Pro 5G | Reno11 5G ថែមជូន៖
• បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
• កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
• ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
Reno11 F 5G ថែមជូន៖
• បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69
• កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
• ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

Share This Post: