ព័ត៌មានជាតិ

កូនផ្សោតកើតថ្មី ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ ជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤

BY
Naren
February 29, 2024
កូនផ្សោតកើតថ្មី ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ខេត្តក្រចេះ ជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤

(ក្រចេះ)៖ កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង១០:២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។

កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះមន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩ ១៨ ១៤ ៤ និង ០១៧៨១៨៣៨២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: