PR

កម្មវិធី 8TEEN Talent Party

BY
Liny Chan
February 29, 2024
កម្មវិធី 8TEEN Talent Party

កម្មវិធី 8TEEN Talent Party បង្កើតឡើងដើម្បីអោយមានការជួបជុំអាហារសាមគ្គី ក៏ដូចជាការថ្លែងអំណរគុណ ទៅដល់បងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist រួមទាំងដៃគូរសហការ ដែលបានរួមដំណើរការងារជាមួយគ្នាកន្លងមក ក្រោមអធិបតីកិត្តិយស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងនោះដែរ ឯកឧត្ដមក៏បានលើកឡើងថា អរគុណទៅដល់ 8TEEN ដែលបានរៀបចំការកម្មវិធីនេះឡើង ដើម្បីអោយមានពេលវេលាជួបជុំគ្នាដោយផ្ទាល់ជាមួយសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist។ ថ្វីបើយុទ្ធនាការ Beyond The Game បានរំលងផុតទៅប៉ុន្ដែអនុស្សាវារីយ៍នៅបន្សល់ទុកជាច្រើន ហើយបើគ្មាន Beyond The Game ម្លោះគាត់មិនបានស្គាល់បងប្អូន Social Influencers ទាំងអស់ទេ ហើយទាំងនេះគឺយើងទាំងអស់គ្នាមានគោលដៅរួមមួយដើម្បីចូលរួមយុទ្ធនាការ និង មានឱកាសបង្ហាញពីមោទន:ភាពរបស់ជនជាតិខ្មែរ។


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន8TEEN Communication បានសម្ភោធជាផ្លូវការនៅថ្ងៃទី 08 ខែ 08 ឆ្នាំ 2018 ជាមួយនឹង influencer 8 នាក់ ដែលឈរលើចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃដ៏មោះមុត ។ បើរាប់មកដល់ពេលនេះគឺជាឆ្នាំទី៦ ដែល 8TEEN Communication បានបង្កើតឡើង និងបានពង្រីកខ្លួនយ៉ាងធំ ជាមួយនឹង សិល្បៈករសិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist និងដៃគូសហការ រាប់រយនាក់ដូចដែលបានបង្ហាញនៅក្នុងកម្មវិធីជួបជុំនេះ។ សម្រាប់បច្ចុប្បន្ននេះក្រុមហ៊ុន 8TEEN មានផ្តល់នូវសេវាកម្មដូចជា៖

– Influencer Marketing & Management
– Digital Marketing
– Event Management & advertising
– Production & Content Creation


 
ជាមួយគ្នានោះដែរលោកជំទាវ យក់ ឆេងលាង (PZee) ស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន 8TEEN Communication បានថ្លែងសារបើកកម្មវិធី និងថ្លែងអំណរគុណដ៏មានន័យនិងកក់ក្ដៅទៅកាន់អ្នកចូលរួម ហើយកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ លោកជំទាវបានលើកឡើងថា 8TEEN មានទស្សនៈវិស័យក្នុងការលើកតម្កើនវិស័យ Influencers Marketing និង Media នៅក្នុងប្រទេសកម្ពុជាអោយមានការរីកចម្រើន និងទទួលស្គាល់នៅលើឆាកអន្តរជាតិ។ លោកជំទាវបានបន្ថែមថា 8TEEN បានធ្វើការសហការជាមួយក្រុមហ៊ុនដៃគូរជាច្រើនដូចជា ក្រុមហ៊ុនជាតិ និង ក្រុមហ៊ុនអន្តរជាតិ ដែលក្នុងនោះក៏មានការសហការជាមួយស្ថាប័នឯកជនអង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋជាដើម។ ក្រុមហ៊ុន 8TEEN បានរីកធំធាត់ហើយបន្តដំណើររហូតបានមកដល់សព្វថ្ងៃនេះក៏ដោយសារតែមានការគាំទ្រ និងទំនុកចិត្តពីដៃគូសហការអតិថិជនក្រុមការងារ ជាពិសេសបងប្អូនសិល្បៈករ សិល្បៈការនី Celebrity, Inlfuencer, KOLs, Content Creator, Singers, Artist ដែលបានចូលរួមយ៉ាងសកម្មនិងជាដៃគូរដ៏ល្អតាំងពីឆ្នាំ2018រហូតមកដល់ថ្ងៃនេះ៕

Share This Post: