ព័ត៌មានជាតិ

ក្រសួងវប្បធម៌ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ

BY
Khmerpress
March 7, 2024
ក្រសួងវប្បធម៌ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ

(ភ្នំពេញ)៖ ភ្លាមៗ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»

សូមជម្រាបថា លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: