ព័ត៌មានជាតិ

ជិត ១សប្ដាហ៍ដើមខែមីនា ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ១.៥ម៉ឺននាក់

BY
Khmerpress
March 7, 2024
ជិត ១សប្ដាហ៍ដើមខែមីនា ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ១.៥ម៉ឺននាក់

(សៀមរាប)៖ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ២១,៩៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦,៤០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៥៤៥នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១-៥ ខែមីនា ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចន្លោះចាប់ពី ៣,៥០០ទៅ៤,០០០នាក់ ក្នុងមួយថ្ងៃ។

គួរជម្រាបថា រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ៥៣៧,៣៥០នាក់ កើនឡើង៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ៖
* ភ្ញៀវទេសចរជាតិមានចំនួន៣០១,៥០០នាក់
* ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៣៥,៨៥០នាក់។

បច្ចុប្បន្នជើងហោះហើរមកពីក្រៅប្រទេសចូលមកកាន់ខេត្តសៀមរាបមានចាប់ពី ២៣-២៧ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២,៣០០នាក់ ទៅ ២,៧០០នាក់ ក្នុងមួយថ្ងៃ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ អាជីវកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ១,០៣៣កន្លែង ក្នុងនោះមាន៖
* សេវាកម្មស្នាក់នៅសណ្ឋាគារមានចំនួន ១៧១កន្លែង ស្មើនឹង ៨,៩៨១បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៧,៤១៥នាក់
* ផ្ទះសំណាក់មានចំនួន ២៨៤កន្លែង ស្មើនឹង ៤,៧០០បន្ទប់ បុគ្គលិកបម្រើការមានចំនួន ១,៥៣៤នាក់
* ភោជនីយដ្ឋានមានចំនួន ១៩៧កន្លែង ស្មើនឹង ២០​,១៧៥កៅអី បុគ្គលិកបម្រើការមានចំនួន ៣,១៣២នាក់
* ហាងម៉ាស្សាមានចំនួន ៥៦កន្លែង ស្មើនឹង ៤៩៧គ្រែ បុគ្គលិកបម្រើការមានចំនួន ៤០៦នាក់
* ខារ៉ាអូខេកំពុងដំណើរការមានចំនួន ១៥កន្លែង ស្មើនឹង ១៧៩បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៤៩៤នាក់
* ឌីស្កូតែកមានចំនួន ២កន្លែង ស្មើនឹង ២០០កៅអី បុគ្គលិកបម្រើការមានចំនួន ៥៤៨នាក់
ទីភ្នាក់ងារទេសចរណ៍មានចំនួន ២៥៥កន្លែង បុគ្គលិកបម្រើការមានចំនួន ១,២២១នាក់
* កីឡាទេសចរណ៍មានចំនួន ៧កន្លែង
* មគ្គុទ្ទេសក៍ទេសចរណ៍មានចំនួន ៥,១៩២នាក់។
* សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយប្រជាសហគមន៍មូលដ្ឋានមានចំនួន ១៧សហគមន៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: