ព័ត៌មានជាតិ

ក្រុមហ៊ុនអាមេរិក គ្រោងរៀបព្រឹត្តិការណ៍ចម្រៀងអន្តរជាតិខ្នាតធំនៅកម្ពុជា, រដ្ឋមន្ត្រីទេសចរណ៍គាំទ្រពេញទំហឹង និងរីករាយសហការ

BY
Khmerpress
March 14, 2024
ក្រុមហ៊ុនអាមេរិក គ្រោងរៀបព្រឹត្តិការណ៍ចម្រៀងអន្តរជាតិខ្នាតធំនៅកម្ពុជា, រដ្ឋមន្ត្រីទេសចរណ៍គាំទ្រពេញទំហឹង និងរីករាយសហការ

(ភ្នំពេញ)៖ ក្រុមហ៊ុន Catch International ដ៏ល្បីរបស់សហរដ្ឋអាមេរិក បានបង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 នៅប្រទេសកម្ពុជា ដែលជាព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។

ក្នុងជំនួបជាមួយលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍ គាំទ្រពេញទំហឹង និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។

ក្រុមហ៊ុន Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសដែលទទួលបានការយកចិត្តទុកដាក់ពីលោករដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើនដល់ទេសចរណ៍កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: