ព័ត៌មានជាតិ

នាយនគរបាល២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយស័ក្តិមកត្រឹមពលបាលត្រី

BY
Khmerpress
March 14, 2024
នាយនគរបាល២រូប ពាក់ផ្កាយ៣ និងផ្កាយ២ ត្រូវបានបន្ថយស័ក្តិមកត្រឹមពលបាលត្រី

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

យោងតាមព្រះរាជក្រឹត្យបានឱ្យដឹងថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង២រូបនេះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី
*ទី២៖ លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: