ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអធិការកិច្ច ច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ

BY
Khmerpress
March 15, 2024
អ្នកនាំពាក្យក្រសួងអធិការកិច្ច ច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយច្រានចោលការចោទប្រកាន់របស់ជនអនាមិក ដែលនិយាយមិនពិតថា មន្ត្រីក្រសួងអធិការកិច្ចបានទារប្រាក់ ៥ ០០០ដុល្លារពីមន្ទីរសេដ្ឋកិច្ចខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តាមរយៈការផ្សាយជាសាធារណៈរបស់ស្ថានីយវិទ្យុ អេ ប៊ី ស៊ី(ABC) មានជនអនាមិក បានទូរសព្ទចូលកម្មវិធីផ្សាយផ្ទាល់ ដោយផ្តល់ព័ត៌មានមិនពិត ចោទប្រកាន់មកលើមន្ត្រីក្រសួងអធិការកិច្ច ថាបានទារប្រាក់ចំនួន ៥ ០០០$ (ប្រាំពាន់) ដុល្លារពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ជាថ្នូរនឹងការមិនត្រួតពិនិត្យឯកសារ។

អ្នកនាំពាក្យក្រសួងអធិការកិច្ច សូមបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ខាងលើ និងចាត់ទុកថា ការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតមូលបង្កាច់ បង្អួចកិត្តិយសស្ថាប័នរដ្ឋ បំពុលបរិយាកាសសង្គមញុះញង់ និងបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ៕

ខាងក្រោមនេះ ជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងអធិការកិច្ច៖

ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: