ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង២ និងអាជ្ញាធរខេត្តជាប់ព្រំដែន ចាំស្វាគមន៍ពលរដ្ឋខ្មែរត្រឡប់មកលេងស្រុកកំណើត និងភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

BY
Khmerpress
March 16, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង២ និងអាជ្ញាធរខេត្តជាប់ព្រំដែន ចាំស្វាគមន៍ពលរដ្ឋខ្មែរត្រឡប់មកលេងស្រុកកំណើត និងភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើត ក៏ដូចជាភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

តាមរយៈសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលចេញល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបដិសណ្ឋារកិច្ចត្រូវធ្វើឡើងនៅតាមច្រកទ្វារអន្តរជាតិ ក្នុងនោះត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។

សូមជម្រាបថា យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: