ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅថៃអាចចេញ-ចូល ដោយមិនបាច់បង់ថ្លៃ រយៈពេល ១ខែ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

BY
Khmerpress
March 20, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅថៃអាចចេញ-ចូល ដោយមិនបាច់បង់ថ្លៃ រយៈពេល ១ខែ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ អាចចេញ-ចូល ដោយមិនមានការបង់ថ្លៃរយៈពេល ១ខែ (ខែមេសា ឆ្នាំ២០២៤ ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ​ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ក្រោមប្រធានបទ « ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ » ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ « ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការជាមួយអគ្គអន្តោប្រវេសន៍ និងបណ្ដាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំខ្មែរខាងមុខនេះ បងប្អូនពលករខ្មែរ នឹងត្រឡប់មកវិញពីប្រទេសថៃ ស្វាគមន៍តាមរូបភាពដែលអាចធ្វើទៅបាន។ ដើម្បីមានភាពកក់ក្ដៅ ខ្ញុំបានចរចាជាមួយរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ក៏បានធ្វើការឯកភាពថា សម្រាប់ខែមេសា រយៈពេលពេញមួយខែ បងប្អូនពលករមកលេងស្រុក ទៅប្រទេសថៃវិញមិនចាំបាច់បង់ថ្លៃចូលទេ គឺ ហ្រ្វី(free) ជូនពេញមួយខែតែម្ដង»។ សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

Share This Post: