ព័ត៌មានជាតិ

ទូរទស្សន៍ TV5 Monde របស់បារាំង ចង់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

BY
Naren
March 23, 2024
ទូរទស្សន៍ TV5 Monde របស់បារាំង ចង់ផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អ៊ឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” ជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិព័រណនាយ៉ាងលម្អិតពីវប្បធម៌ ទំនៀមទម្លាប់ និងគោលដៅទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅលើពិភពលោកសម្រាប់ទស្សនិកជន។

ដោយកត់សម្គាល់ពីសក្តានុពលនេះ លោករដ្ឋមន្រ្តីនឹងពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: