ក្រសួងវប្បធម៌៖ ការផ្សាយថា កម្ពុជាឈប់ប្រើប្រាស់ពាក្យ «សង្ក្រាន្ត» នាឱកាសចូលឆ្នាំខ្មែរ ជារឿងមិនពិត
- BY
- Naren
- March 25, 2024
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានចេញលិខិតមួយបញ្ជាក់ថា ការផ្សាយដែលអះអាងថា កម្ពុជាឈប់ប្រើប្រាស់ពាក្យ «សង្ក្រាន្ត» នាឱកាសចូលឆ្នាំខ្មែរ ជារឿងមិនពិត។
ក្រសួងវប្បធម៌ក៏សូមឲ្យទូរទស្សន៍ហង្សមាសលុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត៕
ខាងក្រោមនេះជាលិខិត៖
ផ្តល់សិទ្ធិដោយ Fresh News
- Share This Post: