ព័ត៌មានអន្តរជាតិ

មនុស្ស៦នាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក

BY
Naren
March 27, 2024
មនុស្ស៦នាក់កំពុងបាត់ខ្លួន ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក

(អាមេរិក)៖ មនុស្ស៦នាក់កំពុងបាត់ខ្លួនដែលគេសន្មត់ថាបានស្លាប់ ក្រោយហេតុការណ៍កប៉ាល់ដឹកទំនិញបើកបុកស្ពាន Baltimore នៅសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ការបើកបុកស្ពាននៅ Baltimore សហរដ្ឋអាមេរិក បង្កឡើងដោយនាវាមួយគ្រឿងដោតទង់ជ័យប្រទេសសិង្ហបុរី (ម្ចាស់ហុងកុង) ដឹកទំនិញឆ្ពោះទៅប្រទេសស្រីលង្កា។ ចំពោះអ្នកបើកបរនាវាគឺជានាវិកក្នុងប្រទេស ហើយមុនពេលបុកនេះ នាវាបានប្រកាសអាសន្នមុន ដែលអាចឲ្យគេបញ្ចៀសមនុស្សយ៉ាងច្រើនពីលើស្ពានរួចមកហើយ៕ ផ្តល់សិទ្ធដោយ៖ Fresh News

Share This Post: