លោក ពេជ្រ ចិត្រា ផលិតករបទ «អូនលែងប្ដីហើយ» ច្រៀងដោយ ខាត់ សុឃីម សម្ដែងការហួសចិត្ត បន្ទាប់ពីមានមនុស្សមួយក្រុមអះអាងថា មិនដែលឮ
- BY
- Naren
- March 27, 2024
(ភ្នំពេញ)៖ លោក ពេជ្រ ចិត្រា ម្ចាស់ផលិតកម្ម Davitra ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកផលិតបទ «អូនលែងប្ដីហើយ» បកស្រាយយ៉ាងពីរោះរណ្ដំដោយតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម និងជាបទចម្រៀងដែលល្បីកក្រើក កាលពីអំឡុងឆ្នាំ២០២៣ រហូតក្លាយជាបទឈ្នះពានផ្នែកប្រជាប្រិយជាងគេនោះ ស្រាប់តែត្រូវមនុស្សមួយក្រុមអះអាងថា មិនធ្លាប់បានឮ និងមិនធ្លាប់ដែលបានឃើញចម្រៀងមួយបទនេះ។
ផលិតករបទ «អូនលែងប្ដីហើយ» លោកពេជ្រ ចិត្រា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅក្នុងជំនួបក្រុមហ៊ុនមួយ ដែលមានភ្នាក់ងារបុគ្គលិកទីផ្សារប្រមាណ១០រូប គឺធ្វើឲ្យរូបលោកមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង នៅពេលក្រុមមនុស្សទាំងនោះ អះអាងថា មិនធ្លាប់ឮបទ អូនលែងប្ដីហើយ នោះទេ ទាំងដែលបទនោះ ផ្ទុះល្បីយ៉ាងកក្រើកក្នុងស្រទាប់មហាជន។ លោកបានចោទជាសំណួរថា តេីអាចទេបុគ្គលិកផ្នែកទីផ្សារម៉ាហ្វូងជិត ១០នាក់ នៅក្រុមហ៊ុនមួយនៅចំកណ្ដាលក្រុងភ្នំពេញ គេថាមិនដែលឮបទចម្រៀងនេះ?
លោក ពេជ្រ ចិត្រា បន្តថា ខណៈដែលតារាចម្រៀងរបស់យេីង (អ្នកនាង ខាត់ សុឃីម) បានទៅច្រៀងបទនេះនៅក្នុងក្រុមហ៊ុនហ្នឹងថែមទៀត? មានន័យថា Pleng Award ឆ្នាំមុនដាក់ពិន្ទុខុសហេីយ Kin Kakda ឬប្អូនស្រី ខាត់ សុឃីម ឆ្លេីយបានទេ?
ម្យ៉ាងវិញទៀត ជាមួយនឹងការសម្ដែងការហួសចិត្តដូចគ្នានេះផងដែរ អ្នកគាំទ្រអាចយល់ថា ជាការនិយាយលេង ប៉ុន្តែលោក ពេជ្រ ចិត្រា អះអាងក្នុងការឆ្លើយតបអ្នកឆ្ងល់ថា មនុស្សមួយក្រុមនោះមិនមែននិយាយលេងទេ គឺអ្នកទាំងអស់គ្នាពិតជាអត់ដឹងមែន ទើបធ្វើឲ្យលោកងឿងឆ្ងល់យ៉ាងខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ Fresh News
- Share This Post: