PR

ព្រឹត្តិការណ៍ពិសេស! Magnum Cambodia រៀបចំកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក នៅសណ្ឋាគារ Hyatt Regency

BY
Liny Chan
April 2, 2024
ព្រឹត្តិការណ៍ពិសេស! Magnum Cambodia រៀបចំកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក នៅសណ្ឋាគារ Hyatt Regency

នាថ្ងៃទី០៥ ខែមេសា ខាងមុខនេះ យីហោការ៉េមល្បីលំដាប់អន្តរជាតិ Magnum នឹងរៀបចំកម្មវិធីដ៏ធំមួយ និងមិនធ្លាប់មាននៅទីក្រុងភ្នំពេញគឺ Magnum Premiere Gala Dinner នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹកនេះ នឹងមានការចូលរួមពីសំណាក់អ្នកជំនួញធំៗលំដាប់ខ្ពស់នៅកម្ពុជា ជាពិសេសរួមទាំងតារាល្បី KOLs លំដាប់កំពូល និងតារាម៉ូដែល
តំណាងម៉ាកយីហោជាច្រើនរូបផងដែរ។

កម្មវិធី Magnum Premiere Gala Dinner អាចនិយាយបានថា ជាកម្មវិធីអាហារពេលល្ងាចដ៏ធំជាងគេមួយនៅដើមឆ្នាំ២០២៤នេះ ដែលនឹងរៀបចំឡើងនៅសណ្ឋាគារផ្កាយ៥ និងជាយីហោលំដាប់ពិភពលោក ជាមួយនឹងការរៀបចំ ដេគ័រក្នុងកម្មវិធីលំដាប់អភិជន ជាមួយនឹងនិមិត្តសញ្ញានៃផលិតផលរបស់ Magnum ដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងប្រណិតសំរាប់ទទួលភ្ញៀវកិត្តិយសចូលរួម ចាប់តាំងពីផ្លូវដើរចូលររហូតទៅដល់ក្នុងកម្មវិធីតែម្ដង។

តោះចាំអ៊ុតមើលទាំងអស់គ្នា ថាតើ! Magnum Premiere Gala Dinner អស្ចារ្យ និងប្រណិតកម្រិតណា ហើយជាពិសេសនោះ តើមានតារា រូបណាខ្លះចូលរួម ជាមួយនឹងការតុបតែងខ្លួនប្លែកៗ ស្រស់ស្អាត យ៉ាងណានោះ កុំភ្លេចរង់ចាំមើលទាំងអស់គ្នា!

Share This Post: