ព័ត៌មានជាតិ

លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា ដោយសំឡេង៦២/៦២រូប

BY
Liny Chan
April 3, 2024
លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា ដោយសំឡេង៦២/៦២រូប

បន្ទាប់ពីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី១ ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ លោក ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រ លោក អ៊ុច បូររិទ្ធ ឲ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ ជាមួយនឹងសំឡេងគាំទ្រ៦២/៦២រូប។

ពិធីបើកសម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ហើយបន្ទាប់ពីនោះ ព្រឹទ្ធសភាក៏បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរបស់ខ្លួនសម្រាប់នីតិកាលថ្មី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: