ព័ត៌មានអន្តរជាតិ

Apple ប្រកាសបញ្ឈប់បុគ្គលិកជាង៦០០នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា ក្រោយលុបចោលគម្រោងរថយន្តអគ្គិសនី

BY
Khmerpress
April 5, 2024
Apple ប្រកាសបញ្ឈប់បុគ្គលិកជាង៦០០នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា ក្រោយលុបចោលគម្រោងរថយន្តអគ្គិសនី

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសពីការបញ្ឈប់បុគ្គលិកចំនួន៦១៤នាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈការប្រកាសបញ្ឈប់បុគ្គលិកនៅពេលនេះ គឺបន្ទាប់ពីក្រុមហ៊ុនយក្សនេះ សម្រេចលុបចោលគម្រោងរថយន្តអគ្គិសនី។ នេះជាកាត់ផ្តាច់ការងាររបស់បុគ្គលិកលើកដំបូងរបស់ក្រុមហ៊ុន Apple ចាប់តាំងពីជំងឺរាតត្បាតរាតត្បាតកូវិដ១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។

បុគ្គលិក Apple ដែលរងផលប៉ះពាល់ គឺជាអ្នកដែលបានធ្វើការនៅរោងចក្រចំនួនប្រាំបីផ្សេងគ្នានៅ Santa Clara។ នេះបើយោងតាមការជូនដំណឹងរបស់ WARN ដែលបង្ហោះដោយរដ្ឋកាលីហ្វ័រញ៉ា។ ឯកសារបាននិយាយថា កម្មករត្រូវបានជូនដំណឹងជាផ្លូវការអំពីការកាត់បន្ថយនៅថ្ងៃទី២៨ ខែមីនា ហើយពួកគេនឹងអាចនៅបន្តការងាររហូតដល់ ថ្ងៃទី២៧ ខែឧសភា។

ការប្រកាសបញ្ឈប់បុគ្គលោកនៅពេលនេះ កើតឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Apple បានលុបចោលគម្រោងដ៏យូរអង្វែងមួយរបស់ខ្លួន ក្នុងការបង្កើតរថយន្តដែលបើកបរដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការបញ្ឈប់បុគ្គលិកពី Apple នៅពេលនេះមិនបាននិយាយអំពីមូលហេតុជាក់លាក់នោះទេ។ យោងតាមឯកសារ បានឱ្យដឹងថា មុខតំណែងដែលត្រូវបានកាត់រួមមាន អ្នកគ្រប់គ្រងហាងម៉ាស៊ីន វិស្វករ និងអ្នករចនាផលិតផល។

ជុំវិញបញ្ហានេះ អ្នកតំណាងរបស់ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: