ព័ត៌មានជាតិ

កម្ពុជា ត្រូវបានចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេលេខរៀងទី3 នៅអាស៊ីនៅឆ្នាំ 2024 និងនៅកំពូលគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន

BY
Khmerpress
April 6, 2024
កម្ពុជា ត្រូវបានចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេលេខរៀងទី3 នៅអាស៊ីនៅឆ្នាំ 2024 និងនៅកំពូលគេក្នុងចំណោមប្រទេសសមាជិកអាស៊ាន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុត (៦,១ ភាគរយ) នៅអាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាពេលថ្មីៗនេះ។

សម្រាប់ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ដោយឡែកចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទី៣ ប្រទេសវៀតណាម ទី៤ ប្រទេសឥណ្ឌូនេស៊ី និងទី៥ ប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះ ចំណាត់ថ្នាក់ទី៦ គឺប្រទេសឡាវ ទី៧ ប្រទេសព្រុយណេ ទី៨ ប្រទេសថៃ ទី៩ ប្រទេសទីម័រខាងកើត ទី១០ សហភាពមីយ៉ាន់ម៉ា និងទី១១ គឺប្រទេសសិង្ហបុរី។ ចំណាត់ថ្នាក់នេះ គឺបានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្សី។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់នៅប្រទេសក្នុងទ្វីបអាស៊ីវិញ កម្ពុជាស្ថិតក្នុងចំណាត់លេខ៣ បន្ទាប់ពីកោះម៉ាកាវ នៃប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ២៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: