PR

មើលឡើងជក់ភ្នែកតែម្ដង! កំពូលតារាជាច្រើនតែងខ្លួនយ៉ាងទាក់ទាញ នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីជំនួបអាហារពេលល្ងាចរបស់ម៉េកណាំ

BY
Liny Chan
April 7, 2024
មើលឡើងជក់ភ្នែកតែម្ដង! កំពូលតារាជាច្រើនតែងខ្លួនយ៉ាងទាក់ទាញ នៅលើកម្រាលព្រំក្រហម ក្នុងកម្មវិធីជំនួបអាហារពេលល្ងាចរបស់ម៉េកណាំ

Magnum Cambodia កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានរៀបចំកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក នៅសណ្ឋាគារ Hyatt Regency។ នៅក្នុងឱកាសដ៏ពិសេសនេះ សង្កេតឃើញថាលេចវត្តមានតារាល្បីៗជាច្រើនដួង ជាពិសេសអភិជនលំដាប់ខ្ពស់ និងអ្នកជំនួញជាច្រើនរូប ដើរលើកម្រាលព្រំក្រហម ជាមួយនឹងការតុបតែងខ្លួន និងលេងម៉ូដសម្លៀកបំពាក់ដ៏លេចធ្លោ។

ជាមួយនឹងការរៀបចំដោយកម្រាលព្រំក្រហមឆ្អិនឆ្អៅ តារាល្បីៗ រួមទាំងភ្ញៀវកិត្តិយសនាំគ្នាបង្អួតសម្រស់ដោយការគ្រងឈុតដែលបានច្នៃចេញមកតាមស្ទីលរៀងៗខ្លួន យ៉ាងស្រស់ស្អាត ប្រណិត ថ្លៃថ្នូរ និងប្លែកភ្នែក។ លើសពីនេះ អមជាមួយនឹងការកាច់ស្ទីលថតរូប រួមទាំងទឹកមុខរំភើបរីករាយ ធ្វើឱ្យកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក របស់ Magnum Cambodia នេះ សឹងតែដូចកម្មវីធីលំដាប់នៅហូលីវូតទៅហើយ។

គួររម្លឹកផងដែរថា កម្មវិធី Magnum Premiere Gala Dinner នេះ មានការចូលរួមពីសំណាក់តារាប្រុស ស្រី ល្បីៗជាច្រើន រួមមាន៖ លោក នីកូ លោក ម៉ុង ម៉ានិត កញ្ញា Sophea Kao កញ្ញា កូអាន អ្នកនាង ដាដាវ កញ្ញា ចន សុទីម៉ា កញ្ញា សៃហ្វុន អ្នកនាង ប្រាសាទ ដាវីន និងតារាល្បីៗជាច្រើនរូបទៀតផងដែរ៕

Share This Post: