PR

កម្មវិធី​អាហារ​ពេលល្ងាច​ដ៏ធំដំបូងគេ ​​ប្រចាំឆ្នាំ​២០២៤ របស់​ Magnum បានបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ

BY
Liny Chan
April 9, 2024
កម្មវិធី​អាហារ​ពេលល្ងាច​ដ៏ធំដំបូងគេ ​​ប្រចាំឆ្នាំ​២០២៤ របស់​ Magnum បានបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវការចងចាំដ៏អស្ចារ្យ

កម្មវិធីអាហារពេលល្ងាច Magnum Premiere Gala Dinner នៅសណ្ឋាគារ Hyatt Regency កាលពីរាត្រី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញទៅដោយភាពរីករាយ។ តាមរយៈការរៀបចំយ៉ាងល្អប្រណីត កម្មវិធីអាហារពេលល្ងាចដ៏មានអត្ថន័យនេះ បានផ្ដល់នូវបទពិសោធន៍ថ្មីនៃការទទួលទានអាហារពេលល្ងាច និងបង្កើតអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រៅពីការទទួលទានអាហារលំដាប់ខ្ពស់នៅក្រោមពន្លឺដ៏រ៉ូមែនទិក រួមជាមួយការរៀបចំដ៏ប្រណិត គឺទឹកមុខរំភើបរីករាយ និងសំណើចសើចក្អាកក្អាយរបស់ភ្ញៀវកិត្តិយសដែលចូលរួម បង្ហាញពីភាពសប្បាយរីករាយ និងស្និទ្ធស្នាលជាមួយគ្នាមែនទែន។ លើសពីនេះ ទៅទៀតក្នុងព្រឹត្តិការណ៍​ដ៏ឱឡារឹកនេះ ក៏មាន​ការសម្តែងពីតារាល្បីៗដែលបានចូលរួម ញុំាងកម្មវិធី​ឱ្យកាន់តែមានភាពរស់រវើក និងចំណីអារម្មណ៍​ថ្មីប្លែក រីករាយពេញមួយរាត្រីតែម្ដង។

ជារួម តាមរយៈភាពជោគជ័យក្នុងការរៀបចំដ៏ល្អឥតខ្ចោះ និងទស្សនីយភាពស្អាតៗប្លែកៗនៃរចនាបទ Art Deco Reimagined តារាម៉ូដែល តារាចម្រៀង និងបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ធ្វើឱ្យកម្មវិធីអាហារ​ពេលល្ងាច​ Magnum Premiere Gala Dinner បានក្លាយជាកម្មវិធី​អាហារ​ពេលល្ងាច​ដ៏ធំដំបូងគេ និងអស្ចារ្យបំផុត​​ប្រចាំឆ្នាំ​២០២៤ នៅកម្ពុជា៕

Share This Post: