ព័ត៌មានអន្តរជាតិ

Tesla គ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នប្រមាណ ៣០០នាក់បន្ថែមទៀត

BY
Naren
April 18, 2024
Tesla គ្រោងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នប្រមាណ ៣០០នាក់បន្ថែមទៀត

(បរទេស)៖ ប្រភពពីគេហទំព័រអាឡឺម៉ង់ Business Indsider បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Tesla គ្រោងនឹងបញ្ឈប់បុគ្គលិកបណ្តោះអាសន្នចំនួន ៣០០នាក់បន្ថែមទៀត នៅរោងចក្រអាល្លឺម៉ង់របស់ខ្លួន មានទីតាំងនៅជិតទីក្រុងប៊ែឡាំង ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយបុគ្កលិកជាសកល។ នេះបើយោងតាមការចេញផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានគូសបញ្ជាក់ថា Tesla នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិកនៅដើមសប្តាហ៍ក្រោយនេះតែម្តង។ បច្ចុប្បន្ននេះ Tesla មានបុគ្គលិកសរុបប្រហែល ១២,៥០០នាក់ នៅរោងចក្ររបស់ខ្លួននៅ Gruenheide ប្រទេសអាល្លឺម៉ង់ ដោយឡែកចំពោះព័ត៌មានលម្អិតផ្សេងទៀតអំពីការបញ្ឈប់នេះ ប្រភពនៅមិនទាន់ទទួលបានការអត្ថាធិប្បាយលម្អិតពីក្រុមហ៊ុនយក្សនៅឡើយនោះទេ។

គួរជម្រាបដែរថា ក្រុមហ៊ុនលំដាប់ខ្នាតយក្សរបស់អាមេរិក Tesla កំពុងបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ដោយពេលថ្មីៗនេះ បានប្រកាសពីគម្រោងបញ្ឈប់បុគ្គលិកចំនួន ១០ភាគរយ នៃចំនួនកម្លាំងបុគ្គលិកសរុបទូទាំងពិភពលោក ខណៈការបញ្ឈប់បុគ្គលិកដ៏ច្រើននៅពេលនេះ គឺស្របនឹងគោលការណ៍ ដែលនាយកប្រតិបត្តិ Elon Musk ដាក់ចេញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: