ព័ត៌មានជាតិ

ប្រាក់ចំណេញរបស់ធនាគារអេស៉ីលីដា នៅឆ្នាំ២០២៣ មានប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ

BY
Naren
April 19, 2024
ប្រាក់ចំណេញរបស់ធនាគារអេស៉ីលីដា នៅឆ្នាំ២០២៣ មានប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ១៨ភាគរយ

(ភ្នំពេញ)៖ យោងតាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារអេស៉ីលីដា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា នៅឆ្នាំ២០២៣ ធនាគារអេស៉ីលីដា ទទួលបានប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ) ប្រមាណ ១៥០លានដុល្លារ ធ្លាក់ចុះ ១៨ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលប្រាក់ចំណេញសុទ្ធចំនួនជាង ១៨០លានដុល្លារ។

នៅឆ្នាំ២០២៣ ប្រាក់ចំណូលរបស់អេស៉ីលីដា មានប្រមាណ ៨៤០លានដុល្លារ កើនឡើងប្រមាណ ១២ភាគរយ បើធៀបនឹងឆ្នាំ២០២២ មានប្រមាណ ៧៥០លានដុល្លារ។ គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២៣ ធនាគារអេស៉ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង​ ៩៨០០លានដុល្លារអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: