ព័ត៌មានអន្តរជាតិ

Apple សម្រេចដក WhatsApp និង Threads ចេញពី App Store របស់ចិន តាមការបញ្ជាទិញរបស់រដ្ឋាភិបាល

BY
Naren
April 19, 2024
Apple សម្រេចដក WhatsApp និង Threads ចេញពី App Store របស់ចិន តាមការបញ្ជាទិញរបស់រដ្ឋាភិបាល

(បរទេស)៖ នៅថ្ងៃសុក្រនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនលំដាប់ខ្នាតយក្ស Apple បានដកកម្មវិធីបុត្រសម្ព័ន្ធរបស់ Meta Platform រួមមាន WhatsApp និង Threads ចេញពី App Store របស់ខ្លួនក្នុងប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនផលិត iPhone ត្រូវបានបញ្ជាដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅ Reuters ថា «រដ្ឋបាល Cyberspace របស់ប្រទេសចិន បានបញ្ជាឱ្យដកកម្មវិធីទាំងនេះចេញពីហាងកម្មវិធីរបស់ប្រទេសចិន ដោយផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាពជាតិរបស់ពួកគេ»។ Apple គូសបញ្ជាក់ថា «យើងមានកាតព្វកិច្ចអនុវត្តទៅតាមច្បាប់ក្នុងប្រទេស ដែលយើងធ្វើប្រតិបត្តិការ បើទោះបីជាយើងមិនយល់ស្របក៏ដោយ»។

បើយោងតាមការឱ្យដឹងបន្ថែមពី Apple កម្មវិធីទាំងពីររបស់ Meta Platform នេះនឹងនៅតែអាចស្វែងរកបាននៅលើហាងកម្មវិធីផ្សេងទៀតដូចជា Android ជាដើម ខណៈការហាមប្រាមពី រដ្ឋាភិបាលចិននេះមានតែលើ App Store នៃប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple តែប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: