ព័ត៌មានជាតិ

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បកស្រាយជុំវិញការបារម្ភថា ទិញធានារ៉ាប់រង ខ្លាចមិនទទួលបានសំណង, បើមានបញ្ហាមិនសង អាចប្តឹងមកនិយ័តករ

BY
Naren
April 19, 2024
អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បកស្រាយជុំវិញការបារម្ភថា ទិញធានារ៉ាប់រង ខ្លាចមិនទទួលបានសំណង, បើមានបញ្ហាមិនសង អាចប្តឹងមកនិយ័តករ

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបកស្រាយចំពោះបញ្ហា ជុំវិញការទិញធានារ៉ាប់រង ខ្លាចមិនទទួលបានផលសង ដោយលោកថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា បានន័យថា ពេលគ្រោះថ្នាក់កើតឡើង បានយើងបានសំណង ប៉ុន្ដែយើងបានបង់លុយថ្លៃទិញ ទៅមុនរួចហើយ ដូច្នេះកិច្ចសន្យាទូទៅ អាចមានរយៈពេលមួយឆ្នាំរហូតដល់១៥ឆ្នាំ»។

លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានបញ្ហា ក្នុងករណីមិនសងត្រឡប់អាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: