ព័ត៌មានជាតិ

រូបភាព អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនាអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ ផ្ទុះការចាប់អារម្មណ៍

BY
Naren
April 20, 2024
រូបភាព អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនាអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ ផ្ទុះការចាប់អារម្មណ៍

(ភ្នំពេញ)៖ រូបភាពរបស់ អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនា និងថតនៅមុខប្រាសាទអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកចាត់ទុកថា ការដែលបានមកកាន់ប្រាសាទនេះធ្វើឱ្យជីវិតស្រស់បំព្រង។

លោក Erwin Van Delzen បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៣ លោកបានមកកាន់ប្រាសាទអង្គរវត្តក្នុងនាមជាទាហានអ៊ុនតាក់ (UNTAC) ដែលពេលនោះ មានអាយុ១៨ឆ្នាំ ហើយនៅឆ្នាំ២០២៤ លោកបានមកដល់ទីនេះម្តងទៀត ជាមួយនឹងកូនប្រុសទាំងពីររបស់លោកដែលមានអាយុ១៧ និង១៨ឆ្នាំដូចគ្នា។ លោកបន្តថា «ជីវិតគឺស្រស់បំព្រង»។

«1993 I was here for United Nations UNTAC. 18 years of age.
2024 I am here with my sons of 17 & 18 🙏. Life is beautiful ❤️.»៕ ផ្តល់សិទ្ធិដោយ Fresh News

Share This Post: