PR

ឆ្ងាញ់ណាស់ចុងខែនេះ ! GANZBERG លេងឈុតធំ រៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរធំៗ ៣ដំណាលគ្នា

BY
Liny Chan
April 22, 2024
ឆ្ងាញ់ណាស់ចុងខែនេះ ! GANZBERG លេងឈុតធំ រៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរធំៗ ៣ដំណាលគ្នា

ភ្នំពេញ៖ GANZBERG ស្រលាញ់គុនខ្មែរ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យចំនួន ៣ព្រឹត្តិការណ៍ធំៗដំណាលគ្នា នៅចុងខែនេះ ដែលមិនធ្លាប់មានពីមុខមក។

មហាព្រឹត្តិការណ៍នេះប្រមូលផ្ដុំទៅដោយកំពូលកីឡាករលំដាប់កំពូលនៅក្នុងប្រទេសដូចជាព្រឹត្តិការណ៍ទី១ ១. កីឡាករ ធឿន ធារ៉ា ២. រឿន សោភ័ណ្ឌ ៣. ពេជ្រ សម្បត្តិ ៤. ជ័រ ពៅ ៥. ពេជ្រ ប៊ុនសិទ្ធ និង កីឡាការនី អេ យ៉ានុត និងទទួលស្វាគមន៍កីឡាករលំដាប់កំពូលមកពីប្រទេស ជប៉ុន និងប្រទេសចិនក្នុងកម្មវិធី GANZBERG KUN KHMER ASIA CHAMPION នាថ្ងៃទី២៥ ខែមេសា នៅលើទឹកដីខណ្ឌកំបូល។

ព្រឹត្តិការណ៍ធំទី២ GANZBERG និងនាំកីឡាករ ភក្តី គុនខ្មែរ ទៅអុកឡុកនៅសង្វៀន ក្បាច់គុនជប៉ុន SAMURIA នៅទីក្រុង Tokyo ប្រទេសជប៉ុនក្នុងកម្មវិធី KNOCKOUT 2024 នៅថ្ងៃទី ២៧ ខែមេសា។ ព្រឹត្តិការណ៍ធំទី៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមេសា នៅស្ថានីយ៍ទូរទស្សន៍ PNN ដែលការប្រកួតដណ្តើមខ្សែក្រវ៉ាត់រវាង កីឡាករ ជង្គង់ពិឃាត ឡុង សំណាង និងឡើងមកការពារខ្សែក្រវ៉ាត់កំពូលជើងឯកគុនខ្មែរលើកទី២ ជាមួយនឹងនាគប្រយុទ្ធ លន បញ្ញា ព្រមទាំងដោយកំពូលអ្នកប្រយុទ្ធគុនខ្មែរ ១. ឈឿន ល្វៃ ២. យ៉េន ឌីណា ៣. ឃឹម បូរ៉ា ៤. ហេង ប្រុសនិច។ គួរបញ្ជាប់ផងដែរថា មហាព្រឺត្តិការណ៍ប្រដាល់គុនខ្មែរនេះចូលរួមទស្សនាដោយសេរី។
GANZBERG ស្រលាញ់គុនខ្មែរ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។

Share This Post: