ព័ត៌មានអន្តរជាតិ

iPhone អេក្រង់បត់ទំនងជាបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦

BY
Khmerpress
May 6, 2024
iPhone អេក្រង់បត់ទំនងជាបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៦

(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្ដើមផលិតនូវឧបករណ៍ដែលមានអេក្រង់អាចបត់បាន (Foldable) នៅចុងឆ្នាំ២០២៥ ហើយ iPhone អេក្រង់បត់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។

លោក Jeff Pu មកពីស្ថាប័នវិភាគ Haitong International Securities បានបង្ហើបឲ្យដឹងនូវព័ត៌មានខាងនេះ ព្រមទាំងបានអះអាងថា Apple នឹងនាំយកនូវផលិតផលអេក្រង់បត់ដែលអស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។ ដោយឧបករណ៍ថ្មីនោះមានអេក្រង់ទំហំ ២០.៣អ៊ីង។

នៅមុននេះលោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីក៏បានរាយការណ៍មកដែរថា Apple កំពុងធ្វើការនៅលើឧបករណ៍ថ្មីមួយដែលមានអេក្រង់ ២០.៣អ៊ីង ដែលវាអាចជា MacBook ហើយនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។

ចំណែកអ្នកវិភាគដ៏ល្បីរបស់ Bloomberg គឺលោក Mark Gurman ក៏បានលើកឡើងដែរថា Apple កំពុងសិក្សាលើឧបករណ៍ដែលមានអេក្រង់ dual screen និងអេក្រង់បត់ ឬជាឧបករណ៍ប្រភេទ hybrid ដែលវាអាចជា MacBook ឬ iPad។

យោងតាមរបាយការណ៍ខាងលើអាចបញ្ជាក់បានថា ក្រុមហ៊ុន Apple ពិតជាកំពុងសិក្សាលើឧបករណ៍អេក្រង់បត់ ខណៈដែលឧបករណ៍ ឬទូរស័ព្ទប្រភេទនេះកំពុងវាយលុកទីផ្សារខ្លាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: