ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ សិក្សាស្វែងយល់អំពីតួនាទីរបស់ខ្លួន រយៈពេល១ថ្ងៃ

BY
Khmerpress
May 7, 2024
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ សិក្សាស្វែងយល់អំពីតួនាទីរបស់ខ្លួន រយៈពេល១ថ្ងៃ

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យក្មេងស្រីជនជាតិដើមភាគតិចចារាយ ឈ្មោះ បុប្ផា ជានិស្សិតបរិញ្ញាបត្រនីតិសាស្រ្ត ឱ្យបានសិក្សាស្វែងយល់អំពីការងាររបស់លោក ក្នុងរយៈពេល១ថ្ងៃ។

ជាមួយគ្នានេះ ការផ្តល់ឱកាស និងការបង្កភាពងាយស្រួល ដល់យុវជនកម្ពុជា ឱ្យស្វែងយល់អំពីតួនាទីការងារ គឺជាផ្នែកមួយនៃការបណ្តុះគំនិត ស្មារតីក្នុងភាពជាអ្នកដឹកនាំនាពេលអនាគត ជាពិសេសកុមារី ក្មេងស្រី ដែលងាយរងគ្រោះមកពីតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីជួយបណ្តុះស្មារតី និងភាពអង់អាចរបស់ពួកគេ។

នេះជាលើកដំបូងហើយ ដែលក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យមានការសិក្សាស្វែងយល់ និងចង់ឱ្យមានការរួមចំណែកជាគំនិត ជាយោបល់ និងជាយុទ្ធសាស្រ្តនានាពីក្មេងស្រីជនជាតិដើមភាគតិចចារាយ ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងវិស័យបរិស្ថានកម្ពុជា និងសិក្សាបន្ថែមអំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: