ព័ត៌មានជាតិ

ករណីក្មេងស្រីរងគ្រោះនៅខេត្តសៀមរាប ជនដៃដល់៣នាក់ទៀត ត្រូវចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ

BY
Khmerpress
May 8, 2024
ករណីក្មេងស្រីរងគ្រោះនៅខេត្តសៀមរាប ជនដៃដល់៣នាក់ទៀត ត្រូវចាប់ខ្លួន និងបញ្ជូនទៅឃុំនៅពន្ធនាគារ

(សៀមរាប)៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង និងចែកចាយព្រោងព្រាតលើបណ្តាញសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រមក៏សម្រេចឃុំខ្លួនជនទាំង៣នាក់ ដាក់ពន្ធនាគារតែម្តង។

រហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកខាងលើ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ និងរៀនសូត្រ។ ក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: