ព័ត៌មានអន្តរជាតិ

Tesla ប្រឈមការពិន័យរហូតដល់ ១៣៥លានដុល្លារ ប្រសិនបើមិនព្រមផ្តល់ទិន្នន័យសុវត្ថិភាពប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដល់ NHTSA

BY
Khmerpress
May 8, 2024
Tesla ប្រឈមការពិន័យរហូតដល់ ១៣៥លានដុល្លារ ប្រសិនបើមិនព្រមផ្តល់ទិន្នន័យសុវត្ថិភាពប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដល់ NHTSA

(បរទេស)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិក (NHTSA ) កំពុងតែស្នើរឲ្យ ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផ្តល់ទិន្នន័យ ឬ ចម្លើយនានា អំពីការផ្លាស់ប្តូរមួយចំនួន ដែលក្រុមហ៊ុនបានធ្វើចំពោះប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ (Autopilot) ខណៈបញ្ហានេះ ត្រូវបានគេដឹងថាបានប៉ះពាល់ដល់រថយន្តប្រហែល ២លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

Tesla ត្រូវតែផ្តល់ទិន្នន័យ ដល់ NHTSA ហើយពេលវេលានឹងផុតកំណត់នៅថ្ងៃទី០១ ខែកក្កដា ខាងមុខ បើបរាជ័យ គឺប្រឈមនឹងការផាកពិន័យរហូតដល់ ១៣៥.៨ លានដុល្លារ។ នេះបើយោងតាមលិខិតដែលផ្ញើដោយ NHTSA ទៅកាន់ក្រុមហ៊ុន Tesla កាលពីថ្ងៃទី06 ខែឧសភា ថ្មីៗនេះ។ ការប្រមូលមកវិញនូវទិន្នន័យទាំងនេះ គឺមានគោលបំណងកែលម្អប្រព័ន្ធទំនាក់ទំនងអ្នកបើកបររបស់ក្រុមហ៊ុន Tesla ដែលត្រូវបានប្រើ ដើម្បីត្រួតពិនិត្យថា តើអ្នកបើកបរកំពុងប្រើប្រាស់មុខងារពិសេសៗទាំងនេះដោយសុវត្ថិភាពឬអត់ ជាពិសេសពាក់ព័ន្ធនឹងការយល់ដឹងពីចរាចរណ៍ ការរក្សាគន្លងផ្លូវ និងការគ្រប់គ្រងដោយស្វ័យប្រវត្តិ — ជាផ្នែកនៃ Autopilot ។

យោងតាមឯកសារនៅលើគេហទំព័ររបស់ NHTSA បានឱ្យដឹងថា ចាប់តាំងពីការប្រមូលមកវិញនូវទិន្នន័យខ្លះៗ បង្ហាញថា យ៉ាងហោចណាស់រថយន្ត Tesla ចំនួន ២០គ្រឿង បានជាប់ពាក់ព័ន្ធក្នុងការគាំងប្រព័ន្ធនេះ ខណៈរថយន្តទាំងនោះត្រូវបានគេគិតថាកំពុងប្រើប្រាស់ ដូច្នេះវាអាចមានហានិភ័យ។

NHTSA កំពុងស្វែងរកទិន្នន័យពីបញ្ហាដែលនាំឲ្យគាំងប្រព័ន្ធលម្អិតពី ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ចាប់តាំងពីទីភ្នាក់ងារនេះ បានចេញការប្រមូលមកវិញនូវទិន្នន័យបច្ចុប្បន្នមុខងារ Autopilot រួមទាំងទិន្នន័យ និងវីដេអូដែលរក្សាទុក។ ងាកមក Tesla វិញ ស្របពេលមានបញ្ហាផ្លូវច្បាប់ ក៏ត្រូវបានគេដឹងថា កំពុងស្ថិតក្នុងដំណាក់កាល រៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ និងការបញ្ឈប់បុគ្គលិក ខណៈក្រុមហ៊ុនមិនបានបង្ហាញពីចំនួនអ្នកធ្វើការនៅក្នុង Autopilot និងក្រុមវិស្វកម្មសុវត្ថិភាពយានយន្តរបស់ខ្លួន អាចត្រូវបានកាត់បន្ថយឬយ៉ាងណាឡើយ។

ក្រោយមានព័ត៌មានខាងលើ ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ ៣.៨% កាលពីថ្ងៃអង្គារ៍នេះ ដល់តម្លៃ ១៧៧.៨១ដុល្លារ ក្នុងមួយហ៊ុន ដែលធ្លាក់ចុះ ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: