ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងវិជ្ជាជីវៈធ្ងន់ធ្ងរ

BY
Khmerpress
May 9, 2024
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មានចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងវិជ្ជាជីវៈធ្ងន់ធ្ងរ

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។

ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា អង្គភាពសារព័ត៌មានដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១៖ គេហទំព័រ www.khmerpostnews.com និងទី២៖ គេហទំព័រ www.kruth01.com។

សូមរំលឹកថា អង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងកំហែងយកប្រាក់នៅទីតាំងល្បែងជល់មាន់មួយកន្លែង នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ខណៈទីតាំងនេះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: