PR

ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវកំពូលទូរទស្សន៍ Neo QLED 8K សម្រាប់ឆ្នាំ 2022 និងបានតាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗយ៉ាងច្រើន នៅសណ្ឋាគារណាហ្គាវើលដ៍!

BY
Khmerpress
May 8, 2022
ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវកំពូលទូរទស្សន៍ Neo QLED 8K   សម្រាប់ឆ្នាំ 2022 និងបានតាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗយ៉ាងច្រើន  នៅសណ្ឋាគារណាហ្គាវើលដ៍!

(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួន ម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀតនៅសណ្ឋាគារណាហ្គាវើលដ៍ កាលពីថ្ងៃទី7 ខែឧសភា ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មានក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរ។

លោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះដែលជាទូរទស្សន៍ បានបង្កើតឡើងដោយបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានតែមួយក្នុងពិភពលោក ដោយផ្តល់នូវលក្ខណៈពិសេសអស្ចារ្យលើសពីការរំពឹងទុកជាច្រើនដែលលោកអ្នកស្មានមិនដល់! ទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះ បានបង្ហាញអ្វីដែលអស្ចារ្យលើសពីការមើលឃើញគ្រប់ទីកន្លែង និងផលិតឡើងយ៉ាងល្អឥតខ្ចោះបំផុតដើម្បីបង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក (Screens Everywhere. Screens for All)”។

ក្រៅពីការសម្ពោធកំពូលទូរទស្សន៍ដ៏អស្ចារ្យ Neo QLED 8K ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង ក៏មានបង្ហាញនូវផលិតផលអេឡិចត្រូនិកទំនើបៗ ទាន់សម័យ យ៉ាងច្រើនសម្បូរបែបទៀតដូចជា៖
– ម៉ាស៊ីនត្រជាក់
– ទូរទស្សន៍
– ទូទឹកកក
– ម៉ាស៊ីនបោកសម្លៀកបំពាក់
– ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារអេឡិចត្រូនិកផ្សេងៗទៀត…!

ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសខ្លះៗដែលបានអភិវឌ្ឍឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ Neo QLED 8K ឆ្នាំ 2022៖

* 14-bit Processing
ផ្តល់នូវសាច់រូបភាពកាន់តែម៉ដ្ឋខៃ មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺតិច ឬច្រើនទេ យើងអាចមើលឃើញច្បាស់រហូតដល់តំណក់ទឹក ឬសរសៃរោមសត្វបានយ៉ាងច្បាស់ថែមទៀតផង!
* 8K AI Upscaling
ជាមួយបច្ចេកវិទ្យានៃបន្ទះឈីប Neural AI Quantum Processor 8K បើទោះបីជាលោកអ្នកកំពុង
ទស្សនាវីដេអូចាស់ៗក៏ដោយក៏បច្ចេកវិទ្យានេះអាចនាំអារម្មណ៍លោកអ្នកឱ្យទទួលបានភាពអស្ចារ្យបានផងដែរ។
* Evolving Contents Discovery
ជាមួយនឹង Samsung’s built-in Smart Hub អាចឱ្យអ្នកអាចបង្កើត Home Screen មួយដែលបង្ហាញពី Contents ចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។
* Best Gaming
ផ្តល់នូវកំពូលបទពិសោធន៍ជាមួយការលេងហ្គេមឱ្យកាន់តែជក់ចិត្ត និងកាន់តែសប្បាយរីករាយបំផុតជាមួយនឹងការបង្ហាញចលនាហ្គេមបានកាន់តែរលូនជាងមុនដោយមិនរអាក់រអួលឡើយជាមួយនឹងការបង្ហាញកម្រិត 4K@120Hz, AMD FreeSync Premium Pro និងរន្ធដោត HDMI 2.1 ចំនួន 4 ទៀត!
* Always On Voice (Instant Response / Smart Turn-on)
មុខងារនេះឡូយ និងឆ្លាតវៃណាស់! មិនថាទូរទស្សន៍កំពុងបិទ ឬបើកនោះទេយើងនៅតែបញ្ជាឱ្យទូរទស្សន៍ចាំស្តាប់បញ្ជាជានិច្ច។ ដូចជា៖ បញ្ជាឱ្យម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិដំណើរការសម្អាត, សួរពីអាកាសធាតុ, សួរពីម៉ោង, បញ្ជាឱ្យបិទ ឬ បើកទូរទស្សន៍, ធ្វើការ Search Video, បើកកម្មវិធី (Open Apps), តន្ត្រី (Sportify, Melon, Bugs)
* Multi View មើលឃើញគ្រប់យ៉ាងក្នុងអេក្រង់តែមួយជាមួយនឹងបែបបទផ្សេងៗគ្នា
អ្នកប្រើប្រាស់អាចពុះអេក្រង់ដើម្បីទស្សនាកម្មវិធីជាច្រើនក្នុងពេលតែមួយជាមួយមុខងារ Multi View ដល់ទៅ 4 អេក្រង់។ មិនតែប៉ុណ្ណោះទេ យើងក៏អាចធ្វើការកំណត់លើកម្រិតសំឡេងទៅតាមអេក្រង់នីមួយៗបានដែរ។

ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុតដែលធ្វើឱ្យការរស់នៅកាន់តែងាយស្រួលពោរពេញដោយផាសុកភាពសូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Share This Post: