សង្គម

លោក ផែង វណ្ណៈ បើកឡានលើសល្បឿនកំណត់ ជិះដល់ 133Km/h ប៉ូលិសឃាត់រថយន្តហើយ ស្រាប់តែឃើញមុខលោកបែរជាអត់ផាកទៅវិញ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម

BY
Khmerpress
May 16, 2022
លោក ផែង វណ្ណៈ បើកឡានលើសល្បឿនកំណត់ ជិះដល់ 133Km/h ប៉ូលិសឃាត់រថយន្តហើយ ស្រាប់តែឃើញមុខលោកបែរជាអត់ផាកទៅវិញ កំពុងក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម

នៅមុននេះបន្តិចលោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកសារព័ត៌មាន អនឡាញ ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយបញ្ជាក់ប្រាប់មហាជនថា រូបលោកបានបើករថយន្តលើសល្បឿនកំណត់ដោយគេតម្រូវអោយបើកត្រឹម 80km/h ប៉ុណ្ណោះ តែលោកបានបើកដល់ល្បឿន 133km/h ហើយក៏ត្រូវបានមន្ត្រីចរាចរ​ឃាត់​រថយន្ត​ដេីម្បី​ផាកពិន័យ​ផងដែរ ប៉ុន្តែដោយមន្ត្រីចរាចរទាំងអស់នោះបានឃើញរូបលោក ស្រាប់តែគេមិនផាកពិន័យ ហើយអោយបន្តដំណើរទៅមុខទៀត។

លោក ផែង វណ្ណៈ បានរៀបរាប់ថា៖ “ខ្ញុំបេីកលេីសល្បឿនកំណត់​ ផ្លូវគេអោយបេីក​ ៨០​ គីឡូ​ម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ខ្ញុំ​បេីករហូត​ ១៣៣​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ មន្ត្រីចរាចរ​ឃាត់​រថយន្ត​ខ្ញុំដេីម្បី​ផាកពិន័យ​ ខ្ញុំបានអោយគាត់ផាកពិន័យតាមច្បាប់​ តែពេល​ពួកគាត់​ឃើញ​ខ្ញុំ​ហាក់ដូចជាពួកគាត់ស្គាល់ខ្ញុំ​ ពួកគាត់​មិនព្រម​ផាកពិន័យ​ហេីយអោយខ្ញុំបន្តដំណេីរទៅមុខទៀត​។ និយាយ​តាមត្រង់​ ច្បាប់​ខ្ញុំ​គោរព​ណាស់​ តែច្បាប់កំណត់ល្បឿននេះ​ ខ្ញុំ​គោរព​អត់​បានទេ​ ផ្លូវរលោងស្អាត​ស្ងាត់​ឈឹង​អោយខ្ញុំបេីកយឺត​ ដឹងតែងងុយដេក​ បេីកធ្លាក់ផ្លូវឥលូវហេីយ​ ខ្ញុំ​សុខចិត្ត​អោយសមត្ថកិច្ចចាប់ផាកចុះ​។ សង្ឃឹម​ថា​ ផ្លូវ​ភ្នំពេញ​-សៀមរាប​ ក៏ដូចជា​ផ្លូវ​ហាយវេ​ ដទៃ​ទៀត​ នឹងកំណត់ល្បឿនឡេីងវិញ​ ។ កន្លងមកសម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​ទៅ​ខាង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គួរ​ពិចារណា​កំណត់​ល្បឿន​ផ្លូវ​ ហាយវ៉េ​ ឡេីងវិញ​។ បច្ចុប្បន្ន​ការកំណត់ល្បឿនពី​ ៦០-៨០​ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ គឺយឺតណាស់​។” ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: