សង្គម

អ៊ុំប្រុសម្នាក់ខំក្រោកទៅយកលៀសមកលក់ទាំងយប់ ស្រាប់តែត្រូវចោរមួយក្រុមព្រួតប្លន់យកម៉ូតូបាត់ (មានវីដេអូ)

BY
Khmerpress
June 18, 2022
អ៊ុំប្រុសម្នាក់ខំក្រោកទៅយកលៀសមកលក់ទាំងយប់ ស្រាប់តែត្រូវចោរមួយក្រុមព្រួតប្លន់យកម៉ូតូបាត់ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ម៉ូតូអ៊ុំប្រុស ដោយហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ០៣ និង ៤៣នាទីទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅម្តុំទួលសង្កែ ផ្លូវវាយកូនហ្គោល។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Srey Sros Ly បានឲ្យដឹងថា «ករណីប្លន់ម៉ូតូនៅទួលសង្កែ១ ផ្លូវវាយកូនហ្គោល ឣ៊ុំប្រុសគាត់ក្រោកទៅយកលៀសមកលក់ ជិះមកវិញជិតដល់ផ្ទះត្រូវក្រុមចោរប្លន់ម៉ូតូរួចរត់បាត់ ឣាណិតគាត់ឣាយុ៦០ជាងហើយត្រូវក្មេងវាយត្រូវភ្នែកមាត់និងកន្លែងផ្សេងទៀត»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: