PR

ជើងខ្លាំងពីកំពង់ចាមដណ្តើមតំណែងជើងឯក «បុណ្យម្ហូប» អាន់ឆ័រវ៉ាយ ប្រចាំឆ្នាំ២០២២!

BY
Naren
December 2, 2022
ជើងខ្លាំងពីកំពង់ចាមដណ្តើមតំណែងជើងឯក «បុណ្យម្ហូប» អាន់ឆ័រវ៉ាយ ប្រចាំឆ្នាំ២០២២!

«បុណ្យម្ហូប» ស្រាបៀរអាន់ឆ័រវ៉ាយបានបញ្ចប់ដោយភាពជោគជ័យជាមួយភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន ជាពិសេសបានរកឃើញជើងឯកសប្បាយញុំា សប្បាយលេង បន្ទាប់ពី វគ្គជម្រុះ និងវគ្គប្រកួតឆ្លងខេត្តយ៉ាងស្វិតស្វាញ។ កម្មវិធីដ៏ធំ និងប្លែកអស្ចារ្យដំបូងគេមួយនេះបានចាប់ផ្តើមតាំងពីខែតុលាមកម្ល៉េះ នៅតាមខេត្តក្រុងចំនួន៥រួមមាន ខេត្តបាត់ដំបង ក្រុងតាខ្មៅ កំពង់ឆ្នាំង កំពង់ស្ពឺ និងបិទបញ្ចប់នៅក្នុងខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ។

«បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយបានបង្កើតបរិយាកាសថ្មីមួយតាមរយៈកម្មវិធី សប្បាយញ៉ាំ សប្បាយលេង រយៈពេលពីរថ្ងៃពេញ ដែលបានផ្តល់ឱកាសឲ្យអ្នកចូលរួមទស្សនាអាចចូលរួមប្រកួតប្រជែង ដើម្បីឈ្នះ រង្វាន់ធំ «ខ្សែកមាស» និងរង្វាន់ពិសេសៗជាច្រើនទៀត។

កម្មវិធី សប្បាយញ៉ាំសប្បាយលេង របស់ «បុណ្យម្ហូប» ទទួលបានការគាំទ្រ និងមានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខជនរាប់រយនាក់ និងបានឆ្លងកាត់វិញ្ញសារច្រើនមុខ ក្នុងនោះការប្រកួតបានបែងចែកជា ២ដំណាក់កាល។ ដំណាក់កាលទី១ វគ្គជម្រុះតាមខេត្តក្រុងទាំង៥ និងចុងក្រោយបេក្ខជនតំណាងខេត្តនីមួយៗត្រូវប្រកួតផ្តាច់ព្រ័ត្រដើម្បីស្វែងរកម្ចាស់ជ័យលាភីជើងឯក។

មុននឹងបានក្លាយជាបេក្ខជនតំណាងខេត្ត បេក្ខជនម្នាក់ៗតម្រូវឲ្យឆ្លងកាត់វិញ្ញាសារចំនួន ៣នៅក្នុងថ្ងៃទីមួយ ដែលមានដូចជា វិញ្ញាសារអ្នកប្រមាញ់ស្លាកសញ្ញា វិញ្ញាសារបិទភ្នែកទាយ និងវិញ្ញាសារប្រកួតញ៉ាំឲ្យលឿន។ បន្ទាប់មកនៅថ្ងៃទី២ បេក្ខជនត្រូវប្រកួត២ វិញ្ញាសារទៀតគឺ ដូចជា វិញ្ញាសារការចាក់សោរ តម្រៀបរូបភាព និងវិញ្ញាសារជ្រើសរើសម្ហូបដើម្បីញ៉ាំ។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអ្នកតំណាងខេត្ត គឺបេក្ខជណនីមួយត្រូវឆ្លងកាត់៣ វិញ្ញាសារសំខាន់ៗរួមមាន៖ វិញ្ញាសារស្ទាប និងទាយមុខម្ហូប វិញ្ញាសារប្រណាំងលក់ម្ហូបឲ្យដាច់ និងវិញ្ញាសារទិញម្ហូប និងប្រណាំងញុំា។

បន្ទាប់ពីបានឆ្លងកាត់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បុណ្យម្ហូបបានរកឃើញម្ចាស់ជ័យលាភីរង្វាន់ធំ ដែលជា បេក្ខជនមកពីខេត្តកំពង់ចាមផ្ទាល់ គឺលោក លោក ឡេង សេដ្ឋា ដែលគាត់ដណ្តើមបានពិន្ទុខ្ពស់លើបេក្ខជនមកពីបណ្តាខេត្តផ្សេងទៀត។ ម្ចាស់ជ័យលាភីធំរូបនេះ ទទួលបាន ខ្សែកមាស៤ជី អង្ករបាត់ដំបង២០បាវ ស្រាបៀរអាន់ឆ័រ៉វ៉ាយ១០កេស ពានរង្វាន់១ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ចំណែកអ្នកឈ្នះតំណាងខេត្តនីមួយៗមានដូចជា៖ លោក រឿន រ៉េត មកពីបាត់ដំបង កញ្ញា បញ្ញា ពេជ្រ មកពីក្រុងតាខ្មៅ លោក ធឿន រតន: មកពីខេត្តកំពង់ឆ្នាំង និងលោក អៀង ចាន់ធី មកពីខេត្តកំពង់ស្ពឺ។ ក្នុងនោះម្នាក់ៗទទួលបានអង្ករបាត់ដំបងចំនួន ១០បាវ ស្រាបៀរអាន់ឆ័រ ៥កេស និងវត្ថុអនុស្សាវរីយ៍។

ជាការពិតណាស់ បុណ្យម្ហូបគឺជាផ្នែកមួយនៃការចងចាំរបស់អ្នករស់នៅក្នុង តំបន់នៅតាមបណ្តាខេត្តនីមួយៗ។ ជាព្រឹត្តិការណ៍ដ៏ធំដំបូងគេ «បុណ្យម្ហូប» បានដាក់តាំងបង្ហាញមុខ ម្ហូប ប្លែកៗពីគ្រប់តំបន់ទូទាំងប្រទេស។ ជាកម្មវិធីថ្មី ប៉ុន្តែបុណ្យម្ហបបានប្រារព្ធឡើងយ៉ាងល្អ ប្លែក និងគួរឲ្យទាក់ទាញបំផុត ដែលមានទាំងភាពសប្បាយរីករាយ ការញ៉ាំអាហារ ការកម្សាន្ត និងការឈ្នះរង្វាន់ធំជាច្រើន។ អ្វីដែលមិនអាចប្រកែកបានគឺបុណ្យម្ហូបទៅដល់កន្លែងណា តែងតែមានមនុស្សច្រើនកុះករមកចូលរួមទស្សនា។

អ្វីដែលកាន់តែរំភើបបំផុតគឺភាពរីករាយនាពេលរាត្រីជាមួយកម្មវិធីសប្បាយញ៉ាំសប្បាយលេង ដែលមាននាយគ្រឿនបានចូលរួមប្រកួតជាប្រជែង មួយបេក្ខជនដ៏ទៃដែរ។ បេក្ខជន បេក្ខនារី ពិតជារីករាយជាមួយ នឹងការប្រជែងគ្នាញ៉ាំអាហារនៅលើឆាកអមដោយសំឡេងបន្ទរបែប កំប្លែងពីសំណាក់ពិធីករ និងការលើកទឹកចិត្តពីអ្នកទស្សនារាប់រយនាក់។

ដោយឡែកបើនិយាយពីម្ហូបវិញកាន់តែពិសេសអស្ចារ្យទៅទៀត។ ម្ហូបប្រចាំតំបន់នីមួយៗសុទ្ធតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង។ ម្នាក់ៗសុទ្ធតែសសើរថាប្លែក រសជាតិឆ្ងាញ់ សក្តិសមនឹងជ្រើសមកជាម្ហូបប្រចាំតំបន់ពិតមែន។ គ្រប់កម្មវិធី បុណ្យម្ហូបស្ទើរតែគ្មានកៅអីណាមួយទំនេរឡើយតាំងពីពេលកម្មវិធីចាប់ ផ្តើមរហូតដល់ចប់។ បើទោះបីជាពេលខ្លះមានភ្លៀងធ្លាក់ក៏ដោយ ក៏អ្នកចូលរួមទាំងអស់នៅតែរីករាយ ជាមួយអាហារ និងការកម្សាន្ត ជាពិសេសបានសាករសជាតិស្រាបៀរអាន់ឆ័រវ៉ាយត្រជាក់ៗ។

ក្រៅពីភាពសប្បាយរីករាយពីការលេងហ្គេម សប្បាយញុំា សប្បាយលេង និងបានភ្លក្សម្ហូបឆ្ងាញ់ៗប្រចាំតំបន់ហើយ បុណ្យម្ហូបក៏នៅនាំមកនូវភាពរីករាយជាបន្តទៀតជាមួយ ការសម្ដែង និងប្រគំតន្រ្តីពីសំណាក់តារាកិត្តិយសដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា កញ្ញា រ៉េត ស៊ូហ្សាណា លោកឧកញ៉ា ខេមរៈ សិរីមន្ត កញ្ញា រ៉ូលីន នាយគ្រឿន និង តារាកិត្តិយសជាច្រើននាក់ទៀត។ ទោះជាមានភ្លៀងធ្លាក់ពេលខ្លះក៏ដោយ ក៏កម្មវិធីនេះនៅតែមានមនុស្សចូលរួមច្រើនកុះក៏ដែរ។ អ្នកចូលរួមយ៉ាងច្រើនកុះករបាននាំគ្នាថតរូបលេងកម្សាន្តជាមួយកន្លែងថតរូបនិងប្លង់ស្អាតៗជាច្រើនកន្លែង។ កាន់តែបង្កើនភាពសប្បាយរីករាយនៅក្នុងកម្មវិធីនៅពេលដែលអ្នកចូលរួមបានាំគ្នារៀនក្បាច់រាំ Tiktok របស់ Anchor White នៅលើឆាក។

កម្មវិធី «បុណ្យម្ហូប» របស់ស្រាបៀរអាន់ឆ័រវ៉ាយឆ្នាំនេះ បាននាំយកមកនូវអារម្មណ៍សប្បាយរីករាយ និងបទពិសោធន៍ប្លែកមកកាន់ប្រជាជនរបស់យើង។ សម្រាប់បងប្អូនដែលមិនទាន់បានចូលរួមបុណ្យម្ហូបឆ្នាំនេះ សូមកុំទាន់ខកចិត្តព្រោះថា បុណ្យម្ហូបនឹងបន្តផ្តល់ភាពរីករាយនេះ នៅឆ្នាំក្រោយទៀត។

ស្រាបៀរអាន់ឆ័រវ៉ាយ គឺជាស្រាបៀរគុណភាពខ្ពស់ដែលផលិតចេញពីគ្រាប់អង្ករបាត់ដំបង ដែលមានរសជាតិស្រាលស្រទន់ ហើយជួយបង្កើនរសជាតិម្ហូបខ្មែរឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ក្រុមការងារស្រាបៀរអាន់ឆ័រវ៉ាយ សូមថ្លែងអំណរគុណចំពោះបងប្អូនដែលបានអញ្ជើញ ចូលរួមយ៉ាងច្រើនកុះករក្នុងកម្មវិធី “បុណ្យម្ហូប” របស់ស្រាបៀរអាន់ឆ័រវ៉ាយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមកកាន់គេហទំព័រFacebook Pageផ្លូរការរបស់យើង https://www.facebook.com/AnchorBeerKH ឬក៏ គេហទំព័រInstagram @funfoodloverskh។

សូមពិសាដោយការទទួលខុសត្រូវ!

Share This Post: