សង្គម

ថ្មីទៀតហើយ! មកអោយព្រះសង្ឃស្រោចទឹកអោយ រួចប្រគេនបច្ច័យក្លែងក្លាយ រួចសុំឲ្យព្រះសង្ឃអាប់លុយជូនវិញទៀត (មានវិដេអូ)

BY
Khmerpress
December 3, 2022
ថ្មីទៀតហើយ! មកអោយព្រះសង្ឃស្រោចទឹកអោយ រួចប្រគេនបច្ច័យក្លែងក្លាយ រួចសុំឲ្យព្រះសង្ឃអាប់លុយជូនវិញទៀត (មានវិដេអូ)

កាលពីម្សិលមិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ យោងតាមប្រភពវីដេអូមួយ បានបង្ហោះ នឹងមានការចែករំលែកជាច្រើនផងនោះ ពីរឿងហួសចិត្ត ដែលជនមិនស្គាល់មុខ បានទៅស្រោចទឹកនៅវត្តមួយកន្លែង កាន់ក្រដាសប្រាក់ ៥០ដុល្លារ ជាលុយក្លែងក្លាយ ដោយជននោះបានជូនបច្ឆ័យលោកបង ១០ដុល្លារ និងកសាងសាលាធាន់ ២០ដុល្លារ ហើយសល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ ដោយព្រះសង្ឃពុំបានដឹងថាជាលុយក្លែងក្លាយនោះទេ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបង Penh Kimhong បានបង្ហោះវីដេអូ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្រគេនបច្ច័យក្លែងក្លាយដល់ព្រះសង្ឃ មានញោមម្នាក់មកស្រោចទឹក កាន់បច្ច័យ៥០ដុល្លារដោយប្រាប់លោកថាគ្មានលុយរាយ គាត់បានចូលកសាង២០ដុល្លារ ប្រគេនលោក១០ដុល្លារ សល់២០ដុល្លារ សុំឱ្យលោកអាប់ជូនគាត់វិញ។ ប៉ុន្តែអកុសល លុយក្លែងក្លាយ តើជាការបោកប្រាស់ ឬមិនមែនទេ? ទោះយ៉ាងណាក៏ដោយ សូមព្រះករុណាគុណម្ចាស់ ញាតិប្រុងប្រយ័ត្នផង កុំឱ្យជួបរឿងបែបនេះ”។  សូមទស្សនាវិដេអូខាងក្រោម៖

Share This Post: