សង្គម

លោកតាទាំង២នាក់បងប្អូន វ័យ៨០ផ្លាយហើយ ដើរបេះត្រកួនលក់ ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត

BY
Naren
March 13, 2023
លោកតាទាំង២នាក់បងប្អូន វ័យ៨០ផ្លាយហើយ ដើរបេះត្រកួនលក់ ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត

លោកតាទាំង២ វ័យ៨០ផ្លាយហើយ នៅតស៊ូដើរបេះត្រកួនលក់ ដើម្បីជីវិតចុងក្រោយ នេះបើយោងតាមការបង្ហោះរបស់ លោក ផន ផល្លា បច្ចុប្បន្នជាអ្នកគ្រប់មណ្ឌលមែកឈើដែលជាកន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ លោកនឹងបញ្ចូលលោកតាទាំង២ ចូលទៅក្នុងបញ្ជីចាស់ជរាដែលគ្មានទីពឹង ដែលលោក ផន ផល្លា ទទួលបន្ទុកទំនុកបម្រុងប្រចាំខែ។

អ្នកគ្រប់មណ្ឌលមែកឈើ រូបនេះបានឱ្យដឹងថា លោកតា២នាក់បងប្អូនមានការលំបាកខ្លាំង ធ្វើការទាំងវ័យជរា ដើម្បីតែអាហារមួយពេលៗរបស់ខ្លួន យ៉ាងត្រដាបត្រដួសជាទីបំផុត។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះ ទាំងស្បែកជើង សម្លៀកបំពាក់ លោកតាបានរើសស្បែកជើងដែលគេចោលយកមកពាក់ទាំងមិនត្រូវគូ ងាកទៅអាវ-ខោនិងក្រមាដែលលោកតាទាំង២ បានកំពុងតែពាក់វិញ គឺមានសភាពចាស់ និងរហែកធ្លុះធ្លាយថែមទៀត។

លោកបានបន្តថា «ហើយអ្វីដែលធ្វើអោយខ្ញុំកាន់តែខ្លោចចិត្តនោះ គឺមួកឬដួន ដែលលោកតាពាក់ អង្គុយលក់ត្រកួនតែម្តង គឺគាត់បានរើសថង់ប្លាស្ទិក មានខ្មៅ មានស យកមកដេរ ហើយចោះចងជាមួយកំណាត់ឬស្សីខ្លះ ឈើខ្លះ និងស្លឹកស្លាងាប់ៗខ្លះ ដើម្បីធ្វើមួក ឬដួននោះពាក់កុំឲ្យក្តៅ។ ជាការពិត ខ្ញុំបានសួរលោកតាទាំង២ថាតើលោកតា មានរបស់របរ ឬសំលៀកបំពាក់ណាដែលថ្មី សម្រាប់ប្រើប្រាស់នឹងគេដែឬទេ? លោកតាបានបន្លើរឡើងថា៖ សម្រាប់កង់ដ៏ចាស់មួយនេះ ក្នុងការបណ្តើរដឹកយកត្រកួនទៅលក់ គឺគាត់បានសុំកង់ដែលគេចោលនោះទេ ងាកទៅស្បែកជើង ខោអាវ ក្រមា ឬរបស់របរប្រើប្រាស់ផ្សេងៗទៀត សុទ្ធតែជារបស់ដែលគេចោល ឈប់ប្រើ ហើយគេឱ្យមកដល់ពួកគាត់ ឬពួកគាត់បានរើសរបស់របរទាំងនោះ យកមកប្រើតែប៉ុណ្ណោះ។ ខ្ញុំមិនដែលមានរបស់ថ្មីប្រើនឹងគេឡើយ លោកតាបន្ថែម ខ្ញុំនឹងបញ្ចូលលោកតាទាំង២ ចូលទៅក្នុងបញ្ជីចាស់ជរាដែលគ្មានទីពឹង ដែលខ្ញុំទទួលបន្ទុកទំនុកបម្រុងប្រចាំខែ»។

«ដោយសារមានបងប្អូនយើង ចង់ចូលរួមជួយឧបត្ថមដល់លោកតាទាំង២នាក់ដែរនោះ សម្រាប់ចំណាយទៅលើថ្លៃអាហារ ការហូបចុក និងសំលៀកបំពាក់ផ្សេងៗ ដូច្នេះខ្ញុំនឹងដាក់លេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំនៅខាងក្រោមផងដែរ៖ ទូរស័ព្ទ៖ 012324711; 093324711  ABA: 012324711 (Phorn Phalla) ACLEDA: 18000026228515 (Phorn Phalla) លេខទាន់ចិត្ត: 012324711 ខ្ញុំបាទ សូមអរគុណច្រើនសម្រាប់ទឹកចិត្ត មួយនេះ ក្នុងការជួយដល់លោកទាំង២»៕

Share This Post: