ព័ត៌មានអន្តរជាតិ

ហាងលក់រាយដំបូងបង្អស់របស់ Apple ក្នុងប្រទេសឥណ្ឌានឹងបើកដំណើរការក្នុងខែនេះ

BY
Naren
April 6, 2023
ហាងលក់រាយដំបូងបង្អស់របស់ Apple ក្នុងប្រទេសឥណ្ឌានឹងបើកដំណើរការក្នុងខែនេះ

(បរទេស)៖ ទីបំផុត Apple នឹងបើកដំណើរការហាងលក់រាយដំបូងបង្អស់របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌានៅចុងខែនេះហើយ បន្ទាប់ពីរង់ចាំអស់ជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

ប្រភពខាងលើបានឱ្យដឹងថា នៅថ្ងៃពុធសប្តាហ៍នេះ Apple បានលើកវាំងននបង្ហាញពីផ្នែកខាងមុខនៃហាងថ្មីរបស់ខ្លួនដែលមានទីតាំងនៅទីក្រុង Mumbai ក្នុងផ្សារទំនើប Jio World Drive Mall។ នេះជាលើកទី១ ហើយដែល Apple ត្រៀមនឹងបើកសម្ពោធហាងលក់រាយថ្មីរបស់ខ្លួនក្នុងប្រទេសឥណ្ឌា ដែលមានឈ្មោះថា Apple BKC តំណាងឱ្យឈ្មោះក្រុមហ៊ុន Apple និងឈ្មោះសង្កាត់របស់ប្រទេសឥណ្ឌា Bandra Kurla Complex។

គួរជម្រាបដែរថា ការទៅដល់នៃហាងដំបូងនៅក្នុងប្រទេសឥណ្ឌាត្រូវបានសម្គាល់ដោយក្រុមហ៊ុន Apple ជាមួយនឹងការបញ្ចេញផ្ទាំងរូបភាពថ្មីមួយចំនួនសម្រាប់ iPhone, iPad និង Mac នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់។ តែបើតាមការបង្ហាញទម្រង់ Logo របស់ Apple នៅទីក្រុង Mumbai ហាក់ប្លែកនឹងត្រូវបានឌីហ្សាញឡើងជាពិសេសជាមួយពណ៌ចម្រុះ ខុសពី Logo របស់ Apple នៅតាមបណ្តាហាងលក់រាយផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: