សង្គម

កីឡាករឈឿង ល្វៃ ចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ ឧកញ៉ា ស្រី ចាន់ថន

BY
Khmerpress
April 28, 2023
កីឡាករឈឿង ល្វៃ ចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ ឧកញ៉ា ស្រី ចាន់ថន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសវត្តមានសមាជិកថ្មីរបស់ក្លិបកីឡាករឈឿង ល្វៃ ដែលបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត នឹងកំពុងសាងសង់ឡើងដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោក។

ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមប្រកាសជាសាធារណថា មកដល់ម៉ោងនេះកីឡាករឈឿង ល្វៃបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ខ្ញុំរួចរាល់ហើយ។ ក្នុងនាមខ្ញុំជាប្រធានក្លឹប ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលកីឡាករ ឈឿង ល្វៃបានសម្រេចចិត្តមករួមវាសនាជាមួយក្លឹបរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកជាដាច់ខាត។ តែស្របពេលជាមួយគ្នាខ្ញុំមិនភ្លេចឡើយនូវវត្តមាននៃការគាំទ្រដ៏វិសេសវិសាលរបស់បងប្អូនខ្មែរគ្រប់រូបដែលតែងតែគាំទ្រគុនខ្មែរ និងរូបខ្ញុំបាទតាំងពីដើមរហូតមកដល់ពេលនេះ។ »

ឧកញ៉ា ស្រី ចាន់ថន​ បានបន្ថែមថា៖ «ខ្ញុំសូមលើកម្រាមដៃដប់គោរពអរគុណបងប្អូនខ្មែរគ្រប់រូបដោយស្មោះអស់ពីចិត្ត បើគ្មានបងប្អូនទេក៏គុនខ្មែរមិនអាចល្បីល្បាញដូចសព្វថ្ងៃនេះឡើយ។ សូមបងប្អូនទទួលយកការគោរពដឹងគុនពីខ្ញុំបាទស្រី ចាន់ថន។ គុនខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរអាចធ្វើបាន » ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: