ព័ត៌មានអន្តរជាតិ

ចិនកំពុងពិចារណាអនុញ្ញាតឲ្យស្រ្តីនៅលីវទូទាំងប្រទេសអាចមានកូនដោយស្របច្បាប់ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះចំនួនប្រជាជន

BY
Khmerpress
April 29, 2023
ចិនកំពុងពិចារណាអនុញ្ញាតឲ្យស្រ្តីនៅលីវទូទាំងប្រទេសអាចមានកូនដោយស្របច្បាប់ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះចំនួនប្រជាជន

ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់អនុញ្ញាតឲ្យពលរដ្ឋជាស្រ្តីនៅលីវទូទាំងប្រទេសទទួលបា​នសិទ្ធមានកូនដោយស្របច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសានេះ។ ការពិចារណាលើចំណុចខាងលើនេះគឺត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលចិនកំពុងព្យាយាមដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើនដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះអត្រាកំណើត​ប្រជាជន ដែលបានកើតឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

គួរកត់សម្គាល់ថា ច្បាប់អនុញ្ញាតឲ្យស្រ្តីនៅលីវអាចមានកូនដោយស្របច្បាប់នេះគឺកំពុងត្រូវបានអនុវត្តតែនៅក្នុងខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិនប៉ុណ្ណោះ បើគិតត្រឹមពេលបច្ចុប្បន្ននេះ។ ក្នុងការអ​នុវត្តច្បាប់ពិសេសនេះគឺស្រ្តីនៅលីវទាំងអស់អាចទទួលបានសិទ្ធដូចស្រ្តីរៀបការស្របច្បាប់ទូទៅដែរ ដូចជាមានសិទ្ធឈប់សម្រាកមាតុភាព ទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន និងអាចចុះបញ្ជីជាតិកំណើតឲ្យកូនបានដោយស្របច្បាប់ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ចិនមានពលរដ្ឋផ្លូវការសរុបចំនួន ១,៤១២ពាន់លាននាក់ ហើយយោងតាមការព្យាករណ៍បានបង្ហាញថា ចំនួនពលរដ្ឋចិននឹងធ្លាក់ចុះយ៉ាងច្រើននៅពេលអនាគត ខណៈនៅត្រឹមឆ្នាំ ២០៨០ ចំនួនពលរដ្ឋចិននឹងត្រូវធ្លាក់ចុះនៅសល់ក្រោម ១ពាន់លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: