សង្គម

ឯកឧត្តម ហ៊ុន ជា ឱ្យលោក ម៉ៃ សុគន្ធ ចេញមកសុំទោស លោកគ្រូ keisuke Honda ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យ

BY
Khmerpress
May 1, 2023
ឯកឧត្តម ហ៊ុន ជា ឱ្យលោក ម៉ៃ សុគន្ធ ចេញមកសុំទោស លោកគ្រូ keisuke Honda ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យ

រាជធានីភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុករឿង លោក ម៉ៃ សុគន្ធ ដែលជាតារាកំពូលទើស និងពូកែដើររិះគន់គេនោះ ត្រូវបានមហាជនប្រតិកម្មជាខ្លាំង ក្រោយបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើលោកគ្រូ keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា ដោយស្លៀកពាក់ឈុតពណ៌ខ្មៅ ក្នុងអំឡុងពេលកាលប្រកួតកីឡាសុីហ្គេម។

ក្នុងនោះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកប្រតិកម្ម ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង ១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែម៉ិចបានពូកែដើរទើសតែគេចឹង? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ? ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតម្លៃអីបន្តិចសោះហ្មង ឈប់បានឈប់ទៅ វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់»

យោងតាមប្រភពដដែលបានបន្តទៀតថា៖ «បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសន៍ផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជាកាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ »

ប្រភព៖ Chea Hun

Share This Post: